អន្តរជាតិ ៖ ស្ថាបនិកបណ្តាញទំនាក់ទំនងសង្គមដ៏ល្បីរបស់ពិភពលោក (Facebook) គឺលោកMark Zuckerberg ត្រូវបានរកអោយឃើញថា បានបរិច្ចាគប្រាក់ដល់ទៅ ១៨ លានដុល្លារដល់សមាគមមូលនិធិ Silicon Valley នេះបើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេសhuffingtonpost ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា សមាគមមូលនិធិ Silicon Valley គឺជាអង្គការមិនរកប្រាក់ចំណូលមួយ ត្រូវបានចាប់បដិសន្ធិឡើង ក្នុងគោលបំណងគ្រប់គ្រងរាល់មូលនិធិ សំរាប់បុព្វហេតុមនុស្សជាតិ ។ ដោយឡែក បើនិយាយពីស្ថាបនិកបណ្តាញទំនាក់ទំនងសង្គម Facebook គឺលោក Mark Zuckerberg វិញ មានអ្នក liked ដល់ទៅ២៧,៥៨៨ នាក់ ក្នុងអំឡុងពេលត្រឹមតែ១៨ នាទីតែប៉ុណ្ណោះបន្ទាប់ពី status របស់លោកទាក់ទិនទៅនឹងការបរិច្ចាកថវិកាផ្ទាល់ខ្លួនត្រូវបានបង្ហោះ។
លើសពីនេះទៅទៀត ប្រភពដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា កាលពីពេលកន្លងទៅ ពោលគឺអំឡុងឆ្នាំ ២០១០ លោកMark Zuckerberg ក៏បានធ្លាប់បរិច្ចាកនូវថវិកាផ្ទាល់ដែលមានតម្លៃដល់ទៅ ១០០ លានដុល្លារ ក្នុងការជូយទ្រទ្រង់នូវសាលារៀន Newark School ៕
ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost