ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១២៣  នាក់បានស្លាប់   ​ ខណៈជាង ១០០០នាក់ផ្សេងទៀត   បានរងរបួស  បន្ទាប់ពីអាគាររោងចក្រវាយនភ័ណ្ឌមួយកន្លែង កំពស់ ៨ ជាន់បានបាក់រលំ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស CNNដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

width=454

គួរបញ្ជាក់ផងដែរថា  ករណីបាក់រលំអាគាររោងចក្រខាងលើនេះ  បានកើតឡើងនៅទីក្រុងដាកា ប្រទេសបង់ក្លាដេស្ស កាលពីម្សិលមិញនេះ ពោលគឺថ្ងៃពុធ ទី២៤ ខែមេសា។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមផងដែរថា ចំនួនជនរងគ្រោះអាចនឹងកើតឡើង   ក៏ព្រោះតែមានមនុស្សជាច្រើននាក់ផ្សេងទៀត  បានបន្តជាប់គាំងនៅក្រោមគំនរថ្មដែលបានបាក់រលំ  ខណៈពេលដែលសំណង់អាគាររោងចក្រមួយនេះ មានកម្មករកម្មការនីដល់ទៅជាង ៥០០០ នាក់។

width=454

ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ   ដែលមកពីអង្គភាពពន្លត់អគ្គីភ័យយោធា ក៏ដូចជា ក្រុមប្រជាពលរដ្ឋស្ម័គ្រចិត្តផ្សេងទៀត  ដោយពួកគេបានព្យាយាមប្រឹងប្រែងរុករកអ្នកដែលនៅរស់រានមានជីវិត     ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យ   នៅក្បែរនោះ សង្រ្គោះបន្ទាន់។

width=456

ដោយឡែក   បើយោងតាមកម្មការនីម្នាក់វ័យ  ២៤ ឈ្មោះ Mousumi បានលើកឡើងថា កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ   មានការតវ៉ាទាក់ទិន ទៅនឹងសំណង់អាគារមួយនេះ  មានការប្រេះបែកជាខ្លាំង  ដែលនាំអោយផ្អើលមានការជម្លៀសខ្លួន   តែពួកគេទាំងអស់ត្រូវបានបង្ខំ អោយចូលបំពេញភារកិច្ច  របស់ខ្លួនជាធម្មតាវិញ  ពីសំណាក់អ្នកគ្រប់គ្រងទូទៅ  ។  មិនបានប៉ុន្មានថ្ងៃផង ពោលគឺ ត្រឹមតែរយៈពេល១ ថ្ងៃសំណង់អាគាររោងចក្រមួយនេះ បានបាក់រលំតែម្តង។

width=454

គួររំឭកផងដែរថា  ប្រទេសនេះមានរោងចក្រវាយនភ័ណ្ឌប្រហែលជាង ៤០០០ រោងចក្រ និងនាំមុខគេក្នុងការនាំចេញសម្លៀកបំពាក់ ទៅកាន់ទីផ្សារលោកខាងលិច  ឧស្សាហកម្មនេះមានឥទ្ធិពលជាខ្លាំងនៅក្នុងប្រទេសអាស៊ីភាគខាងត្បូង៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN