យល់ដឹង៖ តាមការបង្ហាញរបស់អ្នកវិទ្យាសាស្រ្ដបានអោយដឹងថា កម្រិតទឹកសមុទ្រនៅតែកើនឡើង គឹកើនឡើងមិនឈប់ក្នុងរយៈពេលរហូតដល់ ៧០០​ ឆ្នាំ។ អ្វីដែលគួរអោយភ័យខ្លាចនោះគឺ ឧស្ម័នផ្ទះកញ្ចក់ក៏មានការគម្រាមកំហែងដល់សុខភាពមនុស្សផងដែរ។width=450

អ្នកវិទ្យាសាស្រ្ដក៏បានពន្យល់ផងដែរថា ការកើនឡើងនៃកម្រិតទឹកសមុទ្រគឺមានភាពគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសគឺប៉ះពាល់ដល់ប្រទេសមួយចំនួនដែលស្ថិតនៅក្រោម កម្រិតផ្ទៃទឹកសមុទ្រ ក៏ដូចជាប្រទេសដែលនៅជាប់នឹងកោះផងដែរ។ តំបន់ទាំងនោះរួមមាន Caribbean, Maldives និង Asia-Pacific ផងដែរ។width=455

គួររំលឹកផងដែរថា ការកើនឡើងនៃកម្រិតទឹកសមុទ្រគឺបណ្ដាលមកពី ការកើនឡើងនៃកំដៅរបស់សីតុណ្ហភាពលើផែនដី ហើយជ្រាបយ៉ាងលឿនឆ្ពោះទៅកាន់ទឹកសមុទ្រ។ បន្ទាប់មកទឹកសមុទ្រក៏ឡើងក្កៅ ហើយកម្រិតកំដៅនេះ បានសាយភាយទៅគ្រប់ទិសទីក្នុងមហាសមុទ្រទាំងអស់។width=455តាមការបង្ហាញរបស់អ្នកវិទ្យាសាស្រ្ដពិភពលោកបានអោយដឹងថា​ បំរ៉ែបំរួលកំដៅអាកាសធាតុ មានការកើនឡើងខ្ពស់ ពោលគឺ ០.១៧ អង្សារសេជារៀងរាល់ឆ្នាំ។ នេះបើគិតពីឆ្នាំ១៩៨០-២០១០​ ។ ដូច្នេះកម្រិតទឹកសមុទ្រគឹកើនឡើងរហូតដល់ ២.៣ មីលីម៉ែត្រ ជារៀងរាល់ឆ្នាំ។width=455

តាមការអំពាវនាវរបស់អ្នកវិទ្យាសាស្រ្ដចុងក្រោយ គឺសុំធ្វើយ៉ាងណា អោយប្រជាពលរដ្ឋនៅលើពិភពលោកទាំងអស់ ជួយកាត់បន្ថយនូវការប្រើប្រាស់យានយន្ដ កាប់បំផ្លាញព្រៃឈើ​ និងជាពិសេសការកាត់បន្ថយរោងចក្រឧស្ម័ន ដែលមានភាពប៉ះពាល់ខ្លាំងដល់បរិយាកាស ដូចជារោងចក្រនុយក្លេអ៊ែរជាដើម៕

ដោយ៖ សារិនប្រភព៖ dailymail