អន្តរជាតិ ៖ ដោយយោងតាមការដកស្រង់ សេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័រ spy មុននេះបន្តិចអោយដឹងថា កសិករម្នាក់ បានរួចផុតជីវិតយ៉ាងត្រដាបត្រដួស បន្ទាប់ពីបានត្រូវបាន សត្វខ្លាឃ្មុំត្នោត បើកការវាយប្រហារ ស្របពេលដែលគាត់បានសម្លាប់វា ដោយសារពូថៅ ដើម្បីជាការរួចផុតពីក្រញាំសត្វកំណាចមួយប្រភេទនេះ។
គួរបញ្ជាក់ផងដែរថា កសិកររូបនេះ មានឈ្មោះ Blazo Grkovic ជាពលរដ្ឋរស់នៅក្នុងប្រទេស Bosnia ។ លើសពីនេះ កសិកររូបនេះ ក៏បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មានផងដែរថា គាត់ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលបានដឹងថា រំពេចនោះ ស្រាប់តែមានខ្លាឃ្មុំត្នោតមួយក្បាល បានស្ទុះចេញមកពីក្នុងព្រៃ និងបានបើកការវាយប្រហារ ដោយបានខាំដៃ និង ជើងរបស់គាត់ ដែលជាហេតុធ្វើអោយគាត់បានសម្លាប់វា ដោយសារពូថៅ ដើម្បីការពារអាយុជីវិតរបស់គាត់។

យ៉ាងណាមិញ ក្រុមវេជ្ជបណ្ឌិត បានអះអាងថា កសិកររូបនេះ មានវ័យ ៤៨ ឆ្នាំ កំពុងតែសម្រាកព្យាបាល បន្ទាប់ពីទទួលរងរបួសជាទម្ងន់ ក្នុងការវាយប្រហារលើកនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ spy