ក្រុមហ៊ុន Apple ទើបតែបានចុះឈ្មោះកម្មសិទ្ធិបញ្ហាថ្មី ដែលបំពាក់បច្ចេកវិទ្យា ជួយឱ្យ iPhone រួចពី “គ្រោះថ្នាក់” ដោយការរក្សាបានលំនឹង នៅពេលធ្លាក់លើថ្ម។

ក្នុងពេលអនាគត បណ្ដាស្មាតហ្វូន iPhone ជំនាន់ថ្មី នឹងមានសុវត្ថិភាព និងរឹងមាំជាងបច្ចុប្បន្ន ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលទើបត្រូវបាន Apple ចុះឈ្មោះជាកម្មសិទ្ធិបញ្ហា។ សមត្ថភាពរក្សាលំនឹងនៅពេលធ្លាក់ របស់ iPhone ជំនាន់ថ្មី អាចកើតឡើងបាន ដោយសារ accelerometer , ម៉ាស៊ីនរោទ៍ , gyroscope និង GPS។ គំនិតនេះ ត្រូវបានរកឃើញ ដោយយោងទៅលើសត្វឆ្មារ ដែលជាសត្វមួយប្រភេទ ពូកែខាងរក្សាលំនឹង ពេលធ្លាក់ដល់ដី។

ប្រសិនគំនិតខាងលើ ត្រូវបានគេបំពាក់លើឧបករណ៍នានារបស់ Apple គេជឿជាក់ថា បញ្ហាបែកបាក់ដោយសារការធ្លាក់ របស់ iPhone ជំនាន់ថ្មី នឹងត្រូវបានកាត់បន្ថយច្រើន។

iPhone ជំនាន់ថ្មី នឹងបំពាក់បច្ចេកវិទ្យារក្សាលំនឹងដូចសត្វឆ្មា
ការធ្លាក់របស់ iPhone តែងតែនាំមកនូវវិបត្តិធំសម្រាប់អ្នកប្រើប្រាស់ ពិសេសគឺបញ្ហាបែកអេក្រង់ ដូច្នេះ នៅពេលបច្ចេកវិទ្យាខាងលើ ត្រូវបានប្រើប្រាស់ iPhone ដែលធ្លាក់នឹងអាចបង្វិលជ្រុងដែលរឹងមាំបំផុតរបស់វា ឱ្យប្រឈមនឹងផ្ទៃដី ឬថ្ម។

ទូរស័ព្ទដែលធ្លាក់ចុះ នឹងអាចបង្វែរជ្រុងរឹងបំផុត ទៅប្រឈមនឹងដី
ជាងនេះ Apple ថែមទាំងលើកឡើងនូវករណីមួយចំនួន ដូចជាការបំពាក់ពោងខ្យល់ក្នុង iPhone ដើម្បីឱ្យវាអាចធ្លាក់ចុះសន្សឹមៗ និងមានសុវត្ថិភាពបំផុតផងដែរ។ សង្ឃឹមថា Apple នឹងបំពាក់បច្ចេកវិទ្យានេះ នៅលើ iPhone 7 និង iPhone ជំនាន់បន្តបន្ទាប់ទៀត៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Techcrunch