ស្នាមជំានៅលើស្បែក កើតឡើងនៅពេលដែលអ្នកជួយគ្រោះថ្នាក់មួយចំនួន ដូចជា៖ ដួលការវាយតប់គ្នា និងសកម្មភាពផ្សេងៗ ទៀត ដែលបណ្តាលឱ្យប៉ះទង្គិចធ្ងន់ទៅលើស្បែក។តើលោកអ្នកមានវិធីបែបណា ដើម្បីព្យាបាលស្នាមជំានៅលើស្បែក ឱ្យជាសះស្បើយបាន ឆាប់រហ័ស?
ខាងក្រោមនេះ គឺជារូបមន្តងាយៗ មួយចំនួន អាចជួយព្យាបាលស្នាមជំាស្នាម លើស្បែក ឱ្យជាសះស្បើយក្នុងរយៈពេលដ៏ខ្លី។

វិធីទី១៖ សូមយកដុំទឹកកក រុំជាមួយនឹងក្រណាត់ស្អាត រួចយកមកដាក់ស្អំនៅលើស្បែកកន្លែងដែលមានស្នាមជំានោះ ។ វិធីនេះ នឹងជួយកាត់បន្ថយស្នាមហើម និង ការឈឺចាប់នៅលើស្បែក។ បន្ទាប់មក សូមយកក្រណាត់ជ្រលក់ទឹកក្តៅឧណ្ឌៗ ពួតឱ្យស្ងួត រួចយកស្អំនៅលើស្បែក ក្រោយរយៈពេល ២ ទៅ ៣ម៉ោង។
វិធីទី២៖ សូមយកខ្ទឹមស ៣ ទៅ៤ ក្លែប កិនឱ្យម៉ដ្ឋ រួចយកខ្ទឹមសម៉ដ្ឋ ៣ស្លាបព្រាកាហ្វេលាយជាមួយនឹង ខ្ទឹមបារាំងម៉ដ្ឋ ៣ ស្លាបព្រាកាហ្វេ និង ម្ស៉ៅរមៀត ៣ ស្លាបព្រាកាហ្វេ និងប្រេងម៉ូតាត ២ ទៅ ៣ស្លាបព្រាបាយ រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកកន្លែងមានស្នាមជាំ ជាការស្រេច។
វិធីទី៣៖ សូមយកស្លឹកស្ពៃខ្មៅ (spinach) មួយក្តាប់ដៃ កិនឱ្យម៉ដ្ឋ រួចលាបលើស្បែក ទុករយៈពេល ២០នាទី បន្ទាប់មកលាងសម្អាតទឹកចេញជាការសេ្រច៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homveda