ញូវសេឡែន៖ នៅពេលដែលគេបង្ហោះរូបវីដេអូ ទៅក្នុងអ៊ីនធ័រណេត នៃការជួយសង្រ្គោះក្មេងប្រុសម្នាក់ ដែលបានលង់ទឹកសមុទ្រ ពីក្រុមអ្នកទេសចរណ៍ ដោយពួកអ្នកទេសចរណ៍បានស្រាក់ដៃគ្នាជាខ្សែ ក្នុងការជួយសង្រ្គោះនោះ គឺបានធ្វើអោយមនុស្សជាច្រើនមានការ ភ្ងាក់ផ្អើលយ៉ាងខំា្លង និងធ្វើការស្ងើចសរសើរដល់ក្រុមអ្នកទេសចរណ៍ផងដែរ។

width=452តាមការអោយដឹងពីក្រុមអ្នកទេសចរណ៍ បានអោយដឹងថា ក្មេងប្រុសដែលបានលង់ទឹកនោះគឺមានឈ្មោះ Joshua McQuoid មានវ័យ ១២ឆ្នាំ រស់នៅក្នុងទីក្រុង Napier ប្រទេសញូវសេឡែន។ ទោះបីជាយ៉ាងណា ក៏ក្មេងប្រុសម្នាក់នោះ ត្រូវបានជួយសង្រ្គោះពីជនជាតិអាឡឺម៉ង់ម្នាក់ និងដោយមានការចូលរូមពីក្រុមប៉ូលីស និងភ្ងៀវទេសចរណ៍ជាច្រើននាក់ផងដែរ។

width=453លោក Bailey ដែលជាអ្នកជួយសង្រ្គោះក្មេងប្រុសនោះដោយផ្ទាល់ បាននិយាយថា ដោយសារតែទឹករលកខំា្លងពេក ទើបមានការពិបាក ក្នុងការជួយក្មេងប្រុសនោះអោយបានលឿន ហើយដោយឃើញមានការលំបាកបែបនេះ ក៏មានមនុស្សជាច្រើននាក់ បានមកស្រាក់ដៃគ្នា ដើម្បីជួយក្នេងប្រុសនោះ ពីក្នុងទឹក។ម្ដាយរបស់ក្មេងប្រុលង់ទឹក គឺនាង Kath Karu បាននិយាយថា នៅពេលដែលកូនប្រុសរបស់គាត់ លើកចេញពីក្នុងទឹកសមុទ្រនៃឆ្នេរ Napier Marine Parade គឺគេនៅសន្លប់នៅឡើយ។ ដូច្នេះ ពេលនេះ កូនប្រុសគាត់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យហើយ។ គាត់ក៏សូមអរគុណដល់ភ្ងៀវទេសចរណ៍ទាំងអស់ និងប៉ូលីសផងដែរ ដែលបានជួយកូនប្រុសគាត់​ អោយមានជីវិត។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

 

ដោយ៖ ណារិន្ទប្រភព៖ dailymail