ស្មើទាំងកំលាំង ស្មើទាំងសមត្ថភាព ក្រុមជំរើសជាតិអង់គ្លេស និងអ៊ីតាលី ត្រូវសំរេចវាសនារកអ្នកមានសិទ្ធិចូលប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ដោយការស៊ុតបាល់Penalty។

ក្រោយពីការប្រកួតចាប់ផ្តើមភ្លាម ក្រុមទាំងពីរសុទ្ធតែបានតាំងចិត្តស្វែងរកគ្រាប់បាល់ឲ្យបានឆាប់បំផុត។ ក្រុមទាំងពីរសុទ្ធតែមានឱកាសគ្រោះថ្នាក់ជាច្រើន ក្នុងការស៊ុតបាល់បញ្ចូលទីគ្នាទៅវិញទៅមក។ ប៉ុន្តែពេញ 45នាទីនៃតង់ទីមួយមិនមានក្រុមណារកគ្រាប់បាល់បានឡើយ។

ចូលដល់តង់ទីពីរ ការប្រកួតនៅតែបន្តវាយសំរុកគ្នាទៅវិញទៅមកជាមួយនឹងឱកាសស៊ុតបាល់បញ្ចូលទីជាច្រើន ប៉ុន្តែក្រុមទាំងពីរនៅតែធ្វើមិនបានសំរេច បង្ខំឲ្យការប្រកួតត្រូវថែមម៉ោង15នាទី​ដល់ទៅពីរដង។ ក្រោយពីថែមម៉ោង 30នាទីនៅតែមិនមានក្រុមណាមួយអាចរកគ្រាប់បាល់បានទៀត ការប្រកួតត្រូវសំរេចវាសនាដោយការទាត់បាល់ Penalty 11m ។

/

អង់គ្លេសបានចាញ់ទាំងសោកស្តាយលើចំនុច Penalty 11m ម្តងទៀត

នៅលើចំនុច 11m ក្នុងការសំរេចវាសនា អង់គ្លេសបានមានប្រៀបជាងបន្តិចពេលដែលMontolivoស៊ុតបាល់ខូចគ្រាប់បាល់ទី2។ ប៉ុន្តែការដែល Ashley Young និង Ashley Cole ស៊ុតបាល់មិនបានសំរេច គួបផ្សំនឹងអ៊ីតាលីមិនបានធ្វើឲ្យខូចគ្រាប់បាល់ណាមួយទៀតនោះ សិទ្ធិចូលទាត់បន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ដោយជួបជាមួយក្រុមជំរើសជាតិអាឡឺម៉ង់ធ្លាក់ទៅលើដៃអ៊ីតាលី៕

Video Highlight Goals ការស៊ុតបាល់ Penalty រវាង អង់គ្លេស និងអ៊ីតាលី

លទ្ធផល៖ អង់គ្លេស-អ៊ីតាលី (2-4) (Penalty 11m)កីឡាករចូលប្រកួត៖

/

ដោយ៖ សិលាប្រភព៖ 24h