ម៉ូតូ Piaggio BV 350 ស៊េរីថ្មី ឆ្នាំ២០១៤   ជាប្រភេទម៉ូតូ អូតូ​  ដែលមានរូបរាងដ៏ទាក់ទាញ  ប្លែក មានបំពាក់កញ្ចក់ ការពារនៅចំមុខ  ដែលអាចការពារគ្រោះថ្នាក់ផ្សេងៗ  បានថែមមួយកម្រិតទៀត។ ម៉ូតូPiaggio BV 350 ដ៏ស្រស់ស្អាត និង មានរាងតូចច្រឡឹងនេះ ពិតជាសាកសមបំផុត  សំរាប់មិត្តយុវវ័យនាពេលបច្ចុប្បន្ន ដែលកំពុងតែមានការពេញនិយមយ៉ាងខ្លាំងនូវប្រើប្រាស់ប្រភេទម៉ូតូអូតូ។

ម៉ូតូ Piaggio BV 350 ស៊េរីថ្មី ឆ្នាំ២០១៤ នេះ ត្រូវបានរចនាម៉ូដឡើងយ៉ាងស្រស់ស្អាតមានភ្នែកពីរនៅខាងមុខ រាងកោង ប្លែក ជាមួយនឹងអំពូលបំភ្លឺភ្លើងខាងមុខ  មានភ្នែករាងត្រីកោណ  បង្កើតបានជាម៉ូតូមួយដ៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងនូវរូបរាងរបស់វាទាំងមូល។

ជាពិសេស ម៉ូតូ Piaggio BV 350 ដ៏ស្រស់សង្ហានេះ មានកំលាំងម៉ាស៊ីន ជាងប្រភេទម៉ូតូ អូតូ  ផ្សេងៗដូចជាម៉ូតូ Scoopy និង Fino។ ម៉ូតូ Piaggio BV 350  មានកំលំាងម៉ាស៊ីន ដល់ទៅ ៣៣០សេសេ អាចបើកបរបានល្បឿន ៨៦ម៉ាយ/ម និង មានតំលៃ ៥,៨៩៩ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed