តើលោកអ្នកមានអារម្មណ៍ថា បានទទួលរងការគាប់សង្កត់ធ្ងន់ធ្ងរនៅអំពីការងារ និង ការទទួលខុសច្រើនពេកក្នុងក្រុមគ្រួសារ   របស់លោកអ្នកមែន ឬទេ? តើមានអ្វី   អាចធ្វើឱ្យភាពតានតឹងទាំងនេះ រលាយបាត់ ពីជីវិត និង ការរស់នៅប្រចាំថ្ងៃ របស់លោកអ្នក?

ខាងក្រោមនេះ ជាវិធីសាស្រ្ត មួយចំនួន អាចជួយឱ្យលោកអ្នក កំចាត់ចោលនូវភាពតានតឹង ទាំងនេះ បានយ៉ាងមានប្រសិទ្ធិភាព៖

១/ សើចចេញខ្លាំងៗសូមអញ្ជើញមិត្តភក្តិឱ្យបានច្រើន និង ចែករំលែកការសើចជាមួយគ្នា ដោយមើលកម្មវិធីកំប្លែង  តាមទូរទស្សន៍  ទស្សនាវដ្តី ឬ សៀវភៅសំណើច ផ្សេងៗ។ នៅរាល់ពេល ដែលលោកអ្នកសើចខ្លាំង បានធ្វើឱ្យកើនឡើងអុកស៊ីសែនដល់សរីរាង្គ  និង ការបង្កើនលំហូរឈាម   របស់លោកអ្នក ដែលធ្វើឱ្យ ភាពតានតឹង រលាយបាត់ ជាការពិត គ្រាន់តែគិតអំពីការសើចគឺគ្រប់គ្រាន់ណាស់ ដើម្បីបន្ថយ កម្រិតអ័រម៉ូនស្ត្រេស របស់លោកអ្នក។

width=456

២/ សត្វចិញ្ចឹម (ឆ្កែ)សត្វចិញ្ចឹមរបស់លោកអ្នក   មិនត្រឹមតែផ្ដល់ឱ្យអ្នក នូវសេចក្ដីស្រឡាញ់ ដោយឥតលក្ខខណ្ឌប៉ុណ្ណោះទេ   ប៉ុន្តែ វាក៏ល្អ សម្រាប់សុខភាពរបស់អ្នកផងដែរ។ នៅពេល ដែលអ្នកចិញ្ចឹមឆ្កែ របស់អ្នក គ្រាន់តែ ប៉ុន្មាននាទី ដែលអ្នកនៅប្រឡែងលេង ជាមួយវា នឹងធ្វើឱ្យរាងកាយរបស់អ្នក មានអារម្មណ៍ល្អ ដោយសារតែ ប្រឡែងលេងនោះ បានធ្វើឱ្យអ័រម៉ូន serotonin, prolactin និង oxytocin ត្រូវបានបំផ្លាញចេញពី រាងកាយរបស់អ្នក។

width=456

៣/ ទទួលទាន ទឹកក្រូចអាចជួយ  គ្រប់គ្រងភាពតានតឹង របស់អ្នក   បានយ៉ាងមានប្រសិទ្ធិភាព ជួយបន្ធូរបន្ថយកម្រិតអ័រម៉ូនស្ត្រេស និង ជាប្រភេទអាហារ ដែលសម្បូរណ៍ទៅដោយ វីតាមីន C

width=456

ដោយ៖ វណ្ណៈប្រភព៖ webmd