ព័ត៌មានអន្តរជាតិ ៖ បើតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេសworldnewstoday  កាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា ស្រ្តីដែលជាម្តាយចិត្តអប្រិយ៍ម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន នឹងរង់ចាំការកាត់ទោស ទៅតាមផ្លូវច្បាប់ បន្ទាប់ពីរូបនាងបានបែកគំនិត ដេញចាក់សម្លាប់កូនប្រុសវ័យ   ១៧  ឆ្នាំរបស់ខ្លួន ខណៈពេលដែលនាងបានគិតថា នាងអស់លទ្ធភាពមើលថៃកូនហើយ។

លើសពីនេះបើតាមសម្តី  អ្នកជិតខាងម្នាក់ឈ្មោះលោ​ក  John  Burroughs បានគូសបញ្ជាក់អោយដឹងថា អំឡុងពេលនៃការកើតមានឡើងនូវរឿងឃាតកម្មមួយនេះ លោកស្ថិតនៅខាងក្រៅផ្ទះ រំពេចនោះ គាត់ក៏បានឃើញ ជនរងព្យាយាមរត់ចេញមកក្រៅ ដើម្បីរកជំនួយដោយបានស្រែកថា ជូយខ្ញុំផង ម្តាយរបស់ខ្ញុំ បានដេញសម្លាប់ខ្ញុំហើយ។

width=449                  ម្តាយចិត្តអប្រិយ៍ ជាជនចាប់ចោទ ឈ្មោះ Sheronda Hall Roselva

ភ្លាមៗនោះ លោក  Burroughs  ក៏បានទូរស័ព្ទហៅក្រុមភា្នក់ងារសង្គ្រោះបន្ទាន់ ៩១១ ស្របពេលដែលគាត់បានឃើញស្រ្តីជាម្តាយឈ្មោះ Roselva  រត់ចេញមកក្រៅដែរ ដែលក្នុងដៃប្រដាប់ទៅដោយកាំបិទ។ កាលដែលក្រុមភ្នាក់ងារ  ៩១១  មកដល់ហើយនោះ  ស្រ្តីជាម្តាយក៏ត្រូវបានចាប់ឃាត់ខ្លួន   ខណៈពេលដែលកូនប្រុសវ័យ  ១៧ ឆ្នាំរូបនោះ  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ  Plantation General Hospital  ដើម្បីធ្វើការសង្គ្រោះបន្ទាន់  បន្ទាប់ពីទទួលរងរបួសជាទម្ងន់ នៅត្រង់ក្បាលផ្នែកខាងក្រោយ៕

ដោយ​ ៖ ពិសិដ្ឋប្រភព ៖ worldnewstoday