អាមេរិក៖ សហរដ្ឋអាមេរិក បានផលិតរថយន្ដជាច្រើនប្រភេទនៅក្នុងឆ្នាំ ២០១២ នេះ។ ប៉ុន្ដែសម្រាប់រថយន្ដ Tesla Model S វិញ ពេលនេះគេអាចចាត់ទុកជារថយន្ដដ៏ល្អបំផុតសម្រាប់នៅពាក់កណ្ដាលឆ្នាំ ២០១២ នេះ។ 
តាមសេចក្ដីរាយការណ៍របស់ក្រុមហ៊ុន Toyota រដ្ឋកាលីហ្វូញ៉ា (Califo) បានអោយដឹងថា ក្នុងរយៈពេល ៤ឆ្នាំ រោងចក្រផលិតម៉ាស៊ីនប្រភេទ Tesla បានទទួលភាពជោគជ័យបំផុត ពោលគឺ គេទទូលបានការគាំទ្រដ៏ច្រើនលើសលប់ សម្រាប់រថយន្ដម៉ាក Tesla Model S នេះ ។
ការទទួលបានភាពជោគជ័យបែបនេះ ក៏ដោយសារក្រុមហ៊ុន បានរិះរកគ្រប់មធ្យោបាយដើម្បីអោយរថយន្ដនេះមានភាពល្អប្រណិតបំផុត។ លើសពីនេះ ក្រុមហ៊ុនក៏បានចំណាយទឹកប្រាក់រហូតដល់ ៥០ លានដុល្លារ ដែលថវិការនេះមិនទាន់គិតពីទឹកប្រាក់ខ្ចី ធានាគារ និងរដ្ឋាភិបាលនោះទេ។
គួររំលឹកផងដែរថា ក្រោយពីការធ្វើការវិភាគរបស់អ្នកសារពត៌មានរួចមក គេអាចបញ្ជាក់ថា រថយន្ដ Tesla Model S គឺជារថយន្ដល្អបំផុងក្នុងពិភពលោក ព្រោះរថយន្ដនេះអាចលក់បានរហូតដល់ ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ តម្លៃរថយន្ដគឺពី ៥៤,៧០០ ទៅ១០៥,៤០០ ដុល្លារ៕
ដោយ ៖ សារិនប្រភព ៖ GD