អន្តរជាតិ ៖ បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រ ដែលជាទីភ្នាក់ងារតាមដានគ្រោះធម្មជាតិរញ្ជូយដីអន្តរជាតិ បានបញ្ជាក់អោយដឹងថា កាលពីអំឡុងថ្ងៃច័ន្ទ ទី០៨ តុលា ម្សិលមិញនេះ មានគ្រោះធម្មជាតិរញ្ជួយដីមួយ បានកើតឡើងនៅឯប្រជុំកោះ Moluccuasដែលស្តិតនៅក្នុងដែនអធិបេតេយ្យភាពសមុទ្រ Banda ប្រទេសឥណ្ឌូណេស៊ី។

គួរបញ្ជាក់ផងដែរថា គ្រោះធម្មជាតិរញ្ជួយដីមួយនេះ ត្រូវបានរកអោយឃើញថា វាមិនមានកម្លាំងខ្លាំងក្លាអ្វីនោះទេ គ្រាន់តែវាបានបង្កការភ្ញាក់ផ្អើល ក៏ដូចជាភាពភ័យរន្ធត់បន្តិចបន្តួចទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។
លើសពីនេះទៅទៀត របាយការណ៍ដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា គ្រោះថ្នាក់ធម្មជាតិរញ្ជួយដីមួយនេះ មិនមានការវិវត្តន៍ ឬក៏បញ្ជាក់ពីសញ្ញាណណាមួយដែលអាចកើតមានឡើងនូវរលកយក្យស៊ូណាមិ នោះទេ ស្របពេលដែលវាមានកម្លាំងរញ្ជួយត្រឹមតែ ៦,៨ រ៉ិចទ័រ ហើយបើនិយាពីហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាត ក៏ដូចជា ជនរងគ្រោះ មិនទាន់មានប្រភពណាមួយបានបញ្ជាក់អោយដឹងនៅឡើយនោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ earthquake-report