កីឡាករ Robin van Persie បានបញ្ចេញមតិទៅកាន់សារព័តមានថា UEFA ពិតជាកំសាកណាស់ដែលការពារលោកអជ្ញារកណ្តាលសញ្ជាតិទួគីនោះ។ ហេតុផលដែល Van Persieនិយាយដូចនេះព្រោះគេគិតថា តាមសភាពខាងក្រៅកំហុសរបស់ Nani មិនអាចដល់កំរិតFree Kick ផងព្រោះ Nani សឹងតែមិនអាចធ្វើអ្វីទៅលើ Arbeloa បានផងក្នុងពេលនោះ។/Persie បន្តថាហេតុអ្វី UEFA មិនឆ្លើយថាលោកអជ្ញារកណ្តាលមើលមិនច្បាស់ ឬមើលមិនឃើញតែបែជាគាំទ្រនឹងការពារទៀត ព្រោះតែចង់បិទបាំងពីកំហុសរបស់ខ្លួនដែលបានដាក់អជ្ញារកណ្តាលដែលមិនមានបទពិសោធន៍ នឹងមិនដែលចូលកាត់សេចក្តីក្នុងការប្រកួតធំៗ ជាងមួយខែទៅហើយអោយមកចូលធ្វើជាអជ្ញារកណ្តាលក្នុងការប្រកួតដ៏ធំបែបនេះ។Robin van Persie អាចនឹងត្រូវ UEFA នឹងលោកអជ្ញារកណ្តាល Cakir ប្តឹងពីបទបរិហាកេរ៍្តក្នុងពេលឆាប់ៗនេះ៕ 

ដោយ ៖ កុសលប្រភព ៖ telegraph