ព័ត៌មានជាតិ​ ៖ នាវេលាម៉ោងប្រមាណជាង ២ នឹង ៣០ នាទី ទាបភ្លឺឈានចូលថ្ងៃទី១​១ ខែតុលាឆ្នាំ ២០១២ នេះ  មានឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង  នៅតាមបណ្តោយផ្លូវប៉ាស្ទ័រ ខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ។

width=486

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងបន្ទាប់ពីរថយន្តពីរគ្រឿង  បានបើកបុកគ្នា  ត្រង់ចំណុចប្រសព្វតាមបណ្តោយផ្លូវប៉ាស្ទ័រ នឹងផ្លូវកែវជា ( ១៨៤ ) ខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ម្តុំ Mini Mart ភ្នំពេញ នឹងភោជនីយដ្ឋាន Family Soup ។

width=484

រថយន្តបង្កហេតុទាំងពីរនោះ មួយគ្រឿងជារថយន្តម៉ាក់ Land Crusier ពាក់ស្លាកលេខ 2A-1492បើកពីលិចទៅកើត នៅតាមបណ្តោយផ្លូវ ១៨៤ រីឯរថយន្តមួយគ្រឿងទៀត ជារថយន្តទំនើបម៉ាក Hybrid សេរ៊ីថ្មី គ្មានស្លាកលេខ បើនៅលើផ្លូវប៉ាស្ទ័រ ពីជើងទៅត្បូង  លុះពេលមកដល់កន្លែងកើតហេតុ   ស្របពេលដែលរថយន្តទាំងពីរស្តិតនៅក្នុងល្បឿនលឿន  ក៏ដូចជាត្រង់ចំណុចប្រសព្វ ក៏បានបុកគ្នាលាន់ដូចរន្ទះ ដែលបានបង្ហនូវភាពភ្ញាក់ផ្អើលមួយរំពេចនោះ។

width=486

ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីសំណាក់  អាជ្ញាធរមានសមត្តកិច្ចប្រចាំខ័ណ្ឌដូនពេញ ដោយបានធ្វើការវាស់វែង  ក៏ដូចជា  ធ្វើសេចក្តីសន្និដ្នានទៅលើករណីឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ  ស្របពេលដែលរថយន្តត្រូវបានរក្សាទុកជាបណ្តោះអាសន្តរង់ចាំការដោះស្រាយ ។ គួរបញ្ជាក់ផងដែរថា    ឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ  មិនបានសម្លាប់អាយុជីវិតនោះទេ គ្រាន់តែធ្វើអោយរថយន្តទាំងពីរខូចខាតយ៉ាងខ្លាំង នាផ្នែកខាងមុខ៕

width=485

ដោយ ៖ រិទ្ធី