យោងតាមទំព័រ Gsmarena ក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងមានវត្តមានស្មាតហ្វូន Nexus 5 ពណ៌លឿង បើទោះជាគេហទំព័រ GSM មិនបានឧទ្ទេសនាមរូបភាពណាមួយ ទាក់ទិននឹងស្មាតហ្វូន Nexus 5 ពណ៌លឿង។

ព័ត៌មានផ្សេងមួយទៀត ដែល Gsmarena បានរំឭកដល់ នោះគឺ គេហទំព័រ Android Police បានបញ្ចេញរូបភាពស្ដីអំពី Nexus 5 ពណ៌លឿង ចំណែកទំព័រ Yahoo ក៏បាននិយាយថា Nexus 5 ពណ៌លឿង ត្រូវបានបញ្ជាក់ដោយគេហទំព័ររបស់ Google ។ បច្ចុប្បន្ន Nexus 5 មាន ៣ពណ៌ គឺពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ស។ នៅពេលខាងមុខ ប្រសិនពិតជាមាន Nexus 5 ពណ៌លឿងពិតមែន វាក៏ជាប្រការល្អ សម្រាប់ការជ្រើសរើសរបស់អតិថិជន។

ទោះជាយ៉ាងណាក៏ដោយ ខាងលើនេះ នៅតែមិនមែនជាព័ត៌មានផ្លូវការទាំងស្រុង ដែលចេញពីក្រុមហ៊ុន Google ប៉ុន្ដែ យើងទាំងអស់គ្នាសង្ឃឹមថា Google នឹងបញ្ចេញបន្ថែមនូវកំណែនេះ ដោយសារថា ពណ៌លឿង គឺជាពណ៌ដែលលេចធ្លោ ម៉ូដែលបែបយុវវ័យ ដូច្នេះ ប្រាកដជាមានមនុស្សជាច្រើនចូលចិត្ត។
ប្រែសម្រួលដោយ ៖ តារា ប្រភព ៖ Gsmarena/Yahoo