ស្របពេលដែលមានអ្នកតាមដាននូវ Windows Phone ហើយពួកគេបានធ្វើការត្រួតពិនិត្យមើលបានអោយដឹងថា Windows Phone 8 គឺមានការមុខងារចូលរួមសំខាន់ៗដែលរួមមាន support នូវ multi-core chip  ក៏ដូចជា support នូវ SD card​  រួមទាំងបច្ចេកវិទ្យា  NFC ដែលអ្នកប្រើប្រាស់ទូរស័ព្ទ Lumia smartphones​ មានអារម្មណ៏ថា ពួកគេត្រូវបានភូតកុហក។

ពួកគេមានអារម្មណ៏បែបនេះ ខណៈពេលដែលទូរស័ព្ទ Lumia smartphones​ មិនអាច upgradeto Windows Phone 8 ដែលធ្វើអោយពួកគេមិនសប្បាយចិត្តទាក់ទិននិងបញ្ហាមួយនេះ។ Nokiaបានបញ្ជាក់ថា ខ្លួនកំពុងតែធ្វើអោយអតិថិជនមានភាពវិជ្ជមានជាបណ្តើរៗ ទាក់ទងនិងការប្រើប្រាស់ smartphones​ ស្របពេលដែលដៃគូរសហប្រតិបត្តិការរបស់ Nokia គឺក្រុមហ៊ុន Microsoftក៏បានអះអាងផងដែរថា រាល់អ្នកប្រើប្រាស់ Lumia smartphones​  និងមានទំនុកចិត្តកាន់តែខ្ពស់នាពេលអនាគត ដ៏ខ្លីខាងមុខ  ដោយពួកគេនិងទទួលបាននូវ    operating system  ថ្មីៗ  សំរាប់ Windows Phone ។

width=478

    លោក Stephen Elop ដែលជា CEO របស់ Nokia ត្រូវបានគេសង្ស័យថា ជាចារបុរស

ប៉ុន្តែអ្វីៗ វាបានផ្ទុយស្រឡះពីការដែលបានអះអាង ខណៈពេលដែល Microsoft បានប្រកាសនាពេលក្រោយថា Windows Mobile 7 មិនអាច upgrades ទៅ Windows Phone 8 បាន  ដែលប្រការនេះហើយ បានធ្វើអោយបណ្តាអ្នកប្រើប្រាស់ទាំងអស់មានអារម្មណ៏ថា ពួកគេត្រូវបានក្រុមហ៊ុនមិនអើ​ពើ។

ហើយក្រោយមក ក៏មានមតិមួយចំនួនមានការងឿយឆ្ងល់និងបញ្ហាមួយនេះ   ដែលទាក់ទងនិងអ្នកផ្គត់ផ្គង់នូវបច្ចេកវិទ្យានាំមុខគេ គឺ ក្រុមហ៊ុន Microsoft និង Nokia  ។  ដូច្នេះ  តើនៅពីក្រោយរឿងនេះ វាបណ្តាលមកពីរឿងអ្វី?

width=481              Lumia smartphones  មិនអាច upgrade to Windows Phone 8 

អ្នកវិភាគបាននិយាយថា  វាគឹជាសកម្មភាពមួយ  ដូចជាលេងសើច  ស្របពេលដែលក្រុមហ៊ុន Microsoft បានធ្វើអោយក្រុមហ៊ុន  Nokia  ធ្លាក់ចូលទៅក្នុងស្ថានភាពមួយដ៏ល្អក់កករ ដែលបានធ្វើអោយ Nokia បានចំណាយនូវថ្លៃដើមដល់ទៅកំរិតអតិបរិមា ។ ជាការពិតណាស់  Microsoft មិនងាយស្រួលក្នុងការធើ្វអោយល្អក់កករនោះទេ ប្រសិនណាបើគ្មានការជ្រុំជ្រែងពី CEO របស់ Nokia  គឺលោក  Stephen Elop ។  ទាំងអស់នេះ គឺជាការវិភាគមួយរបស់   Francisco Jeronimo ដែល ជាអ្នកជំនាញខាងវិភាគមកពី  IDC    ហើយគាត់បានបញ្ជាក់ថា  ប្រសិនបើវាគឺជាការពិត ( Microsoft បានទិញ Nokia ) អំឡុងពេល ៦ ទៅ ៩ ខែ វាគឺជាពេលវេលាសមល្មម។

អ្នកវិភាគរូបនេះ ក៏បាននិយាយបញ្ជាក់បន្ថែមថា វត្តមានរបស់លោក Elop ដែល  CEO  នៅក្នុងក្រុមហ៊ុន Nokia វាអាចជាការចាត់ចែងមួយរបស់ Microsoft ដែលក្រោយមក មានមតិមួយចំនួនធំ  បានចោទសួរគ្នាទៅវិញទៅមក ថា   វត្តមានរបស់ CEO រូបនេះ   គឺជាចារបុរសបញ្ជូនមកពីMicrosoft ពិតមែន ឬក៏យ៉ាងណា?

ដោយ ៖ រិទ្ធីប្រភព ៖ revoseek