ជប៉ុន៖​ តាមការបង្ហាញពីទស្សានាដ្ដីរថយន្ដជប៉ុន កាលពីដើមខែ កក្កដានេះ បានអោយដឹងថា ក្រុមហ៊ុន Toyota ជប៉ុនបានកែច្នៃរថយន្ដម៉ាក Subaru BRZ ដ៏ថ្មីមួយ ដែលមើលទៅមានរាងស៊ិចស៊ី​ តូចច្រឡឹង និងមានលក្ខណៈស្ដង់ដាអន្ដរជាតិទៀតផង។ រថយន្ដនេះទៀតសោតក្រុមហ៊ុននឹងគ្រងដាក់លក់ នៅបំណាច់ឆ្នាំ ២០១២ ខាងមុខនេះ ដែលគេសង្ឃឹមថានឹងមានអតិថិជន ដ៏ច្រើនលើសលប់ចូលមកទិញរថយន្ដនេះ ទៅប្រើប្រាស់។width=455

តាមការប្រាប់ពីក្រុមហ៊ុន Toyota បានអោយដឹងថា រថយន្ដនេះ ត្រូវបានកែច្នៃឡើង អោយមានភាពត្រូចច្រឡឹង ស៊ិចស៊ី ដែលមើលទៅមានភាពទាន់សម័យ​ និងជាពិសេស គឺការតំរូវចិត្តរបស់អតិថិជន នាពេលសម័យបច្ចុប្បន្ន។width=455width=455

គួររំលឹកផងដែរថា​ រថយន្ដនេះគឺត្រូវដាក់ដំណើរការដោយកម្លាំងម៉ាស៊ីន 268 សេះ ចំនួនម៉ាស៊ីន 6-V និងស៊ីសាំងត្រឹមតែ ២.0 លីត្រក្នុងរយៈចំងាយ ១០០ គីឡូម៉ែត្រប៉ុណ្ណោះ។ តម្លៃរបស់រថយន្ដនេះគឺ ២៥,០០០ ដុល្លារ៕

 

ដោយ៖​ តារាប្រភព៖​ yahoo