មនុស្ស៥នាក់ត្រូវបានសំលាប់នៅក្នុងការរញ្ជូយដីដ៏ខ្លាំងមួយនៅក្នុងប្រទេស នេបាល់
កាលពីអាទិត្យ។មនុស្ស ៣នាក់ត្រូវបានស្លាប់នៅក្នុង រដ្ឋធានី Kathmandu និង២នាក់
នៅខាងលិចទីក្រុង Dharan ក្នុងស្រុក Sunsari ដែលចំងាយ២២០គីឡូមែត្រពីរដ្ឋធានី
Kathmandu នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ ABC។ ការញ័រដ៏ខ្លាំងនេះមាន
រយះពេលជាង ១នាទី។

អ្នកភូមិជាច្រើនបានរត់ចេញពីផ្ទះរបស់គេដែលនៅក្នុងផ្លូវ Thamel រដ្ឋធានី Kathmandu
បន្ទាប់ពីការរញ្ជួយ។ Pan Yuming ម្ចាស់ភោជនីយដ្ឋានចិនមួយនៅក្នុងប្រទេសនេបាល់
បាននិយាយថា �តុដែលនិងរបស់របរផ្សេងទៀតនៅក្នុងផ្ទះរបស់ខ្ញុំត្រូវបានញ័រ�ការ
រញ្ជួយនេះត្រូវបានគេវាយតម្លៃថាមានកំរិត ៦.៩រ៉ិចទ័រ ដែលកើតឡើងនៅតាមបណ្តោយ
ព្រំដែនរវាងប្រទេស នេបាល់ និងប្រទេសឥណ្ឌា ហើយប្រជាជនឥណ្ឌាចំនួន៥នាក់ក៏
បានស្លាប់ផងដែរ៕
ប្រភព៖ Xinhua Net
ដោយ វឌ្ឍនា