ប្លែកៗ ៖ បុរសម្នាក់​  បានធ្វើអោយមានភាពភ្ញាក់ផ្អើលជាខ្លាំង ក្នុងបណ្តាញអ៊ិនធើណេត ខណៈពេលគាត់ត្រូវបានរកអោយឃើញថា មានពុកមាត់ ក៏ដូចជា​​ ពុកចង្កា ដែលមានរាងជាបុរសពីងពាង ( Spider man ) នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានប្លែកបរទេស  spy ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ ។

width=458

គួរបញ្ជាក់ផងដែរថា បុរសរូបនោះ មានឈ្មោះថា Chad Roberts ជាប្រធាន ក៏ដូចជាអ្នករកឃើញ កម្មវិធីប្រកួតប្រជែង RVA Beard League ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមអោយដឹងផងដែរថា លោក Roberts បានទទួលពាន់រង្វាន់ ១៨ ដងរួចមកហើយក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ពុកមាត់ និងពុកចង្កាប្លែកៗ ទូទាំងសហរដ្ឋអាមេរិក ៕

ដោយ ៖ ពិសីប្រភព ៖ spy