ខ្លារខិនឈ្មោលមួយក្បាលបានចូលមកកាន់ទីលានរបស់រោងចក្រប្រេង Oil India Limited នៅDuliajan ខេត្ត Dibrugarh ប្រទេសឥណ្ឌា និងបានវាយប្រហារបុគ្គលិកនៅទីនេះ។
បុគ្គលិកប្រើសំណាញ់ចាប់ខ្លារ នៅ Duliajan ឥណ្ឌា
បុគ្គលិកផ្នែកគ្រប់គ្រងព្រៃឈើបានមកដល់កន្លែងកើតហេតុ និងបានចាក់ថ្នាំសណ្ដំអោយខ្លានេះដេក ប៉ុន្ដែចុងក្រោយ ពួកគេក៏បានសម្រេចចិត្ត សម្លាប់ខ្លារខិននេះ ដោយសារតែថ្នាំបាត់បង់ប្រសិទ្ធិភាព។

បុគ្គលិកជាច្រើន ត្រូវខ្លារខិននេះវាយប្រហារ
បុគ្គលិកការពារព្រៃឈើសម្លាប់ខ្លារខិន
P Shiv Kumar ជាបុគ្គលិកផ្នែកការពារព្រៃឈើរបស់ Digboi បានអោយដឹងថា ៖ យើងទទួលបានដំណឹងថា មានខ្លារខិនមួយក្បាលបានចូលមកកាន់ទីតាំងនៃរោងចក្រប្រេង កាលពីថ្ងៃអាទិត្យ។ ខ្ញុំនិងក្រុមគ្រូពេទ្យសត្វ បានមកកាន់កន្លែងកើតហេតុ។ ពេលដែលយើងបានមកដល់ក៏ឃើញមនុស្ស ៥នាក់ត្រូវបានខ្លារខិននេះវាយប្រហារ។
មន្ទីរការពារព្រៃឈើ Sivasagar ក៏ទើបចាប់បានខ្លារខិនញីមួយក្បាល។ បុគ្គលិករបស់មន្ទីរនេះបានអោយដឹងថា ពួកគេបានឃើញខ្លារខិនយ៉ាងហោច ៤ក្បាល នៅក្នុងតំបន់ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ ខ្លាទាំងនោះ បានសម្លាប់សត្វចិញ្ចឹមជាច្រើននៅក្នុងតំបន់។ បច្ចុប្បន្ន មន្ទីរការពារព្រៃឈើ នៅតែបន្ដស្វែងរកខ្លារខិនដែលនៅសល់ក្នុងតំបន់នេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Zing