ព័ត៌មានអន្តរជាតិ ៖ បើតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេសspy  កាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា ឪពុកចិត្តសឿង ​ បានចោទប្តឹងកូនប្រុសរបស់ខ្លួន  បន្ទាប់ពីគេបានចំណាយលុយឪពុកដល់ទៅ  £ 3,700   តាមរយៈ  App storeដោយបានទិញ  iPad  ក៏ដូចជា   ហ្គេមមួយចំនួនផ្សេងទៀត   ដែលរួមមានដូចជា Plants vsZombies និង NOVA 3 ជាដើម។

width=450

ដោយឡែក   បើនិយាយពីកូនប្រុសរូបនោះវិញ  មិនត្រូវបានជាប់ចោទនោះទេ​   ខណៈពេលដែលគេទើបតែមានវ័យ ១៣ ឆ្នាំ​ និងត្រូវបានធ្វើបែបនោះឡើងដោយអចេតនា ។  យ៉ាងណាមិញ បើនិយាយពីការចោទប្តឹងរបស់ឪពុករូបនេះ  ឈ្មោះ Doug វ័យ ៤៨ ឆ្នាំ ​ ដោយគាត់បាននសង្ឃឹម  អាចនឹងទទួលបានប្រាក់មួយចំនួននោះមកវិញ  ពីក្រុមហ៊ុន  Apple  បន្ទាប់ពីកូនប្រុសតូចរបស់គាត់    បានធ្វើវាឡើងដោយអចេតនា  តាមរយៈ   ការប្រើប្រាស់ iOS Deviceរបស់គាត់   ខណៈពេលដែលការលើកឡើងខាងលើនេះ  វាក៏ជាការបដិសេធរបស់ក្រុមហ៊ុន Apple ផងដែរ គួរណា Lock iOS Device ទើបជាការប្រសើរ៕

width=444

ដោយ ៖ ពិសិដ្ឋប្រភព ៖ spy