តើអ្នកជាញឹកញាប់ អេះស្បែកក្បាលដ៏រមាស់ របស់អ្នកមែនទេ? វាពិតជាគួរឱ្យខ្មាស់អៀនណាស់ប្រសិនបើ អ្នកតែងតែ អេះក្បាលនៅកន្លែងសាធារណៈ ដោយសារតែស្បែកក្បាលរមាស់ ឬមានអង្គែ។ បញ្ហាទាំងនេះ គឺបណ្តាលមកពី ស្បែកក្បាលស្ងួត មានជាតិប្រេង និងប្រើប្រាស់សាប៊ូមិនត្រូវនិងស្បែកក្បាល។
ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន អាចជួយកំចាត់អង្គែ និង ស្បែកក្បាលរមាស់ យ៉ាងឆាប់រហ័ស។

ចេក៖ ប្រសិនបើ អ្នកចូលចិត្តញុំាចេក អ្នកនឹងរីករាយ នៅពេលដែលអ្នកដឹងថា ចេកអាចយកមកព្យាបាលកំចាត់ ស្បែកក្បាលរមាស់។ ចេកនឹងព្យាបាល ស្បែកក្បាលរមាស់របស់អ្នក ខណៈដែល សក់ និង ស្បែកក្បាល កំពុងរមាស់។ សារធាតុ nourishing និង moisturizing នៅក្នុងផ្លែចេក នឹងជួយកាត់បន្ថយការរបកស្បែកក្បាល កំចាត់អង្គែ និង ការរលាកស្បែកក្បាល។
វិធីព្យាបាល៖ សូមយកផ្លែចេក ពីរផ្លែ លាយជាមួយនឹងផ្លែប័រ មួយផ្លែ កូរចូលគ្នាឱ្យសព្វ ដើម្បីធ្វើជាម៉ាស បន្ទាប់មក លាបនៅលើសក់ និង ស្បែកក្បាលរបស់អ្នក ទុករយៈពេល ៣០នាទី រួចលាងសំអាតសក់ និង ស្បែកក្បាល របស់អ្នក ជាមួយនឹងទឹក ជាការស្រេច។
ប្រទាលកន្ទុយក្រពើ៖ ជ័រប្រទាលកន្ទុយក្រពើ មានផ្ទុកនូវសារធាតុ moisturizing ដែលអាចជួយព្យាបាល កំចាត់រមាស់ និង ស្បែកក្បាលស្ងួត។ ប្រសិនបើ អ្នកមិនអាចរកប្រទាលកន្ទុយក្រពើស្រស់បាន អ្នកអាចទិញជ័រប្រទាលកន្ទុយក្រពើបាន នៅតាមបណ្តាផ្សារទំនើប។
-
វីធីព្យាបាល៖ សូមយក ជ័រប្រទាលកន្ទុយក្រពើស្រស់ (ថ្មីៗ) លាបនៅលើស្បែកក្បាល របស់អ្នក ដោយប្រើម្រាមដៃរបស់អ្នក ម៉ាស្សាថ្មមៗ ទុករយៈពេល ១០ ទៅ ១៥នាទី រួចលាងសំអាតសក់ និង ស្បែកក្បាលរបស់អ្នក ជាមួយនឹងសាប៊ូ ឱ្យបានស្អាត។
- ប្រេងដូង៖ ផ្ទុកនូវសារធាតុ moisturizing ដែលអាចជួយព្យាបាល កំចាត់ ស្បែកក្បាលរមាស់បានយ៉ាងមានប្រសិទ្ធិភាព។
- វិធីព្យាបាល៖ សូមយក ប្រេងដូង លាបនៅលើស្បែកក្បាល ដោយប្រើម្រាមដៃ ម៉ាស្សាថ្មមៗឱ្យសព្វស្បែកក្បាល ទុករយៈពេលយ៉ាងតិច៣០នាទី បន្ទាប់មក លាងសំអាតទឹកចេញឱ្យបានស្អាត ជាមួយនឹងសាប៊ូ។ ព្យាបាលបែបនេះ ឱ្យបាន បីដង ក្នុងមួយសបា្តហ៍។
វិធីមួយទៀត៖ សូមយក ប្រេងដូង ដាំដូចទឹក ឱ្យពុះ ទុកឱ្យនៅក្តៅឧណ្ឌៗ រួចលាយជាមួយនឹងសាប៊ូ មុននឹងអ្នកសក់ បន្ទាប់មក លាបនៅលើស្បែកក្បាល ហើយកក់សក់តាមធម្មតា៕
ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖
-ប្រភេទអាហារ ព្យបាលប្រឆាំងនឹងជំងឺកង្វះឈាម-វិធីងាយៗ ព្យាបាលកំចាត់មុន និង បំបាត់ស្លាកស្នាម បានឆាប់រហ័ស
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ-កំពូលអាហារ ៤យ៉ាង ការពារមិនឱ្យមានជំងឺលើសឈាម និង ជំងឺគាំងបេះដូង
-ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាមតណ្ហាខ្លាំងក្លា និង ជួយឱ្យសុខភាពបន្តពូជបុរសរឹងមាំ
ដោយ៖ វណ្ណៈប្រភព៖ top10homeremedies