នេប៉ាល់៖ បើតាមការអោយដឹងពីគេហទំព័រ ដេលីមែលកាលពីព្រឹកថ្ងៃទី ២៨ កញ្ញានេះថាឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ចុះ ហើយឆេះយ៉ាងសន្ធោសន្ធៅ ដែលបណ្ដាលអោយមនុស្ស ១៩ នាក់បានបាត់បង់ជីវិត ដែលក្នុងនោះ ក៏មានជនជាតិអង់គ្លេស ៧នាក់ស្លាប់ផងដែរ។
ប្រភពខាងលើបានបន្ដថា ឧទ្ធម្ភាគចក្រដែលបានធ្លាក់ឆេះ និងសម្លាប់មនុស្ស ១៩នាក់នេះ គឺបានកើតឡើងក្នុងតំបន់ Everest ជិតទន្លេ Manohara ប៉ែកនិរតីនៃរដ្ឋ Katmandu ប្រទេសនេប៉ាល់។

តាមការអោយដឹងពីអាជ្ងាធរតំបន់នោះបានអោយដឹងថា ការធ្លាក់ឧទ្ធម្ភាគចក្រនេះ គឺបណ្ដាលអោយជនជាតិអង់គ្លេស ៧នាក់ ចិន ៥នាក់ នេប៉ាល់ ៣នាក់ និងអ្នកបើកបរ ៤ នាក់ផ្សេងទៀតបានស្លាប់។ តាមប្រភពដដែលបានអោយដឹងថា គេនូវមិនទាន់ដឹងច្បាស់ពីមូលហេតុ នៃការធ្លាក់ឧទ្ធម្ភាគចក្រនេះនៅឡើយទេ ខណៈដែលអាកាសធាតុនៅតំបន់នោះ មានសភាពស្រលះល្អ។
ដោយ៖ នារីប្រភព៖ dailymail