ក្រោយពីទឹកជំនន់បានឆាបឆក់យកជីវិតរបស់ប្រជាជនប៉ាគីស្ថានជាង២២៦ នាក់កាលពីថ្ងៃ
អង្គារទី១៣រួចមកនៅពេលទឹកជំនន់ក៏បានធ្វើអោយជីវិតរបស់ប្រជាជនឥណ្ឌាបានស្លាប់យ៉ាង
ហោចណាស់២៦នាក់និង១២នាក់ទៀតបានបាត់ខ្លួនដែលកើតឡើងនៅភូមិភាគខាងកើតនៃ
ប្រទេសឥណ្ឌា ប៉ុន្តែមកដល់ពេលនេះទឹកមានសេចក្តីរាយការណ៍ថាទឹកបានចាប់ផ្តើមស្រក។

ទឹកជំនន់បានប៉ះពាល់ដល់ ៣០ភូមិ របស់ខេត្ត អូរីកា កាលពីសបា្តហ៍មុន ក៏ប៉ុន្តែពេលនេះស្ថាន
ការណ៍បានវិលមករកភាពប្រក្រតីវិញហើយដោយមនុស្សភាគច្រើនបានវិលមកកាន់ទីលំនៅ
របស់ពួកគេវិញ។មានមនុស្សបានស្លាប់រាប់រយនាក់ដែលយ៉ាងតិច៧៨៨នាក់បានបាត់បង់ជីវិត
ដោយសារតែគ្រោះទឹកជំនន់នៅក្នុងប្រទេសនេះដែលបានកើតឡើងតាំងពីខែមិថុនាក្នុងឆ្នាំនេះ នៅក្នុងទីតាំងជាច្រើននៅក្នុងប្រទេសឥណ្ឌា៕