មានប្រិយមិត្តមួយចំនួនប្រហែលជាសប្បាយចិត្តប្រសិនបើអ្នកជាប្រិយមិត្តរបស់អតីតតារាគូស្នេហ៍Kristen Stewart និង Robert Pattinson ហើយបានឮដំណឹងថាអ្នកទាំង ២ បានចាប់ដៃគ្នាវិញនោះ?តែសុំទោសផងដែរការពិតទៅអ្នកទាំង ២ ពិតជាចាប់ដៃគ្នាវិញមែន ប៉ុន្តែការចាប់ដៃនេះគឺមានតែនៅក្នុងខ្សែភាពយន្តថ្មីរឿង Twilight: Breaking Dawn 2 ប៉ុណ្ណោះ។/រូបភាព Poster របស់ខ្សែភាពយន្តថ្មីនេះបានចេញផ្សាយកាលពីពេលថ្មីៗនេះដោយគេនឹងបន្តក្នុងការផលិតខ្សែភាពយន្តនេះ ក៏ដូចគ្នានឹង Pattinson និង Stewart ទោះបីជាពួកគេមើលមុខគ្នាមិនត្រូវក៏ដោយ។ ស្នេហារបស់អ្នកទាំង ២ បានបែកបាក់និងចូលដល់ដំណាក់កាលគ្រោះថ្នាក់ក្រោយពេលដែលលេចចេញដំណឹងដែល Stewart មានទំនាក់ទំនងស្នេហាជាមួយអ្នកដឹកនាំរឿងដែលមានកូនប្រពន្ធ វ័យ ៤១ ឆ្នាំ Ruper Sanders មកនោះ។/ទោះបីជាមានការសុំទោសជាសាធារណៈក្ដីក៏ Pattinson នៅតែមិនខ្វល់ហើយបានចាកចេញពីផ្ទះទៅនៅផ្ទះរបស់មិត្តភ័ក្រខ្លួនបាត់ស្រមោល ហើយមកដល់ពេលនេះអ្នកទាំង ២ ដូចជាមិនមានសញ្ញាថាជានាគ្នាវិញក្រៅសាច់រឿង Twilight នោះទេ។ បើតាម People.com បានអោយដឹងថាអតីតគូស្នេហ៍ទាំង ២ នេះនឹងទៅចូលរួមក្នុងកម្មវិធី Toronto Film Festival នៅប្រទេសកាណាដានៅខែកញ្ញា ចាប់ពីថ្ងៃទី ៦ ដល់ ១៦។ យើងចាំមើលទាំងអស់គ្នាថាតើការថតខ្សែភាពយន្តថ្មីនេះអាចនាំអោយអ្នកទាំង ២ ជានាគ្នាវិញទេ? តែធម្មតាប្រុសណាមិនឈឺ បើសង្សារខ្លួនក្បត់នោះ៕

/

/

ដោយ៖ ម៉ូកាប្រភពពី៖ Dailymail