ក្រុមគ្រូពេទ្យនៅ Pakistan ត្រូវខិតខំយ៉ាងខ្លាំងដើម្បីសង្គ្រោះទារកដែលកើតមកមានជើងដល់ទៅ ៦ ដោយសារជម្ងឺតពូជដ៏ចម្លែកមួយ។
ទារកនេះបានចាប់កំណើតកាលពីសប្ដាហ៍មុនក្នុងគ្រួសារមួយមានទីលំនៅក្នុងក្រុង Sukkurនៃខេត្រ Sindh ប្រទេស Pakistan ។ បច្ចុប្បន្ន ទារកនេះត្រូវបានថែទាំជាពិសេសដោយក្រុមគ្រូពេទ្យនៅមន្ទីរសុខាភិបាលជាតិទារកនៅរដ្ឋធានី Karachi, Pakistan។
លោកគ្រូពេទ្យ Jamal Raza អគ្គនាយកនៃមន្ទីរសុខាភិបាលខាងលើបានអោយដឹងថា នេះ អាចជាករណីទារកភ្លោះដែលមានរាងកាយជាប់គ្នា ប៉ុន្ដែទារកមួយក្នុងចំណោមនោះមិនអាចរីកចម្រើនបាន ដូច្នេះជាលទ្ធផលគឺទារកដែលបានរីកចម្រើនត្រូវមានរាងកាយបែបនេះ។
គ្រូពេទ្យ Raza មានប្រសាសន៍ថា ៖ ទារកមួយក្នុងចំណោមទារកភ្លោះមិនអាចរីកចម្រើន ផ្នែករាងកាយ ប៉ុន្ដែគេក៏នៅតែបន្សល់ទុកអវយវៈមួយចំនួននៅលើរាងកាយទារកទីពីរ។

យោងតាមព័ត៌មានពីប្រទេស Pakistan បានអោយដឹងថា ចាប់តាំងពីមានការអំពាវនាវជាផ្លូវការដើម្បីរកជំនួយពីប្រជាជនទូទៅសម្រាប់ជួយដល់ទារកនេះ ចៅហ្វាយខេត្រ Sihn ក៏បានមកមើលក្មេងនេះ និងបានបញ្ជាអោយក្រុមគ្រូពេទ្យពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ ធានានូវសុវត្ថិភាពល្អបំផុតសម្រាប់ទារកដ៏គួរអាណិតនេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ NYDaily