ស៊ីរីជាប្រទេសមួយដែលកំពុងគម្រាមកំហែងយ៉ាងខ្លាំង ក្នុងភ្នក់ភ្លើងសង្រ្គាម។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Bashar Assad សង្រ្គាមនៃប្រទេសនេះបានអូសបន្លាយរយៈពេល ១៥ ខែមកនេះ និងបានសម្លាប់ប្រជាជនស្ទើរៀងរាល់ថ្ងៃ នេះបើតាមសេចក្ដីរាយការណ៍របស់ពត៌មានក្នុងស្រុក។

បែកធ្លាយ ២.៤ លានអ៊ីមែលឯកសាររបស់ ស៊ីរី

width=455

ទាក់ទឹននឹងប្រទេសស៊ីរី ថ្មីៗនេះ  មានពត៌មានមួយលេចលឺថា អ៊ីមេលផ្លូវការ ចំនួន​ ២.៤ របស់រដ្ឋភិបាលស៊ីរី ត្រូវបានបញ្ចេញអោយដឹងដោយគេហទំព័រ Wikileaks ។ លោក Julian Assange អ្នកបង្កើតគេហទំព័រ Wikileaks បាននិយាយថា វាមានភាពស្មុគស្មាញផងដែរចំពោះប្រទេសស៊ីរី ពីព្រោះឯកសារទាំងនោះភាគច្រើនគឺទាក់ទិនទៅនឹងរឿងនយោបាយ កិច្ចការគ្រប់ក្រសួងស្ថាប័ន​ និងបញ្ហាយោធាមួយចំនួនរបស់ ប្រទេស។ width=455លោក Juian Assangewidth=455

លោក Sarah Harrison ជាសហការីរបស់គេហទំព័រ Wikileaks បានប្រាប់អ្នកសារពត៌មាននៅឯប្រទេសអង់គ្លេស កាលពីថ្ងៃ អង្គារថា ឯកសាររបស់ស៊ីរី ភាគច្រើន គឺជាប់ទាក់ទឹននឹងប្រទេសលោកខាងលិច និងស៊ីរី។ លោកបានបន្ដថា វាជារឿងមួយដែលស្មុគស្មាញណាស់ ដូចនេះ លោកមិនអាចរៀបរាប់បានច្រើននោះឡើយ៕
ដោយ៖ សារិនប្រភព៖ npr