ព័ត៌មានរូបភាព ៖ ចម្លែកចិត្តទៀតហើយ !! ជាថ្មីម្តងទៀត ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំសូមនាំអារម្មណ៍ទស្សនិកជន ជាពិសេសប្រិយមិត្តអ្នកអាន ដែលកំពុងតែរវល់លេង ហ្វេសប៊ុក ងាកមកមើលអត្ថបទរូបភាពស្តីពី ហេតុផលចម្លែកបំផុត ដែលនាំអោយមានការលែងលះមកពីជុំវិញពិភពលោក ។ ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ហេតុផលទាំងនោះចម្លែកដល់កំរិតណាទៅ តាមដានទស្សនាបណ្តារូបភាព ដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះ ទាំងអស់គ្នាណា ៖
លោក Grigory Toporov វ័យ ៤៧ ឆ្នាំ មកពី ប្រទេស រុស្ស៊ី ត្រូវបានភរិយាលែងចោល ខណៈអវយវៈភេទបានបាក់ អំឡុងពេលប្រតិបត្តិការ ក្រោយការវះកាត់ បន្ទាប់ពីការត្អូញត្អែរពីភរិយាថា អាប្អូនគាត់តូចពេក។
ស្រ្តីជាភរិយា មកពីសហព័ន្ធ អារ៉ាប់អ៊ីមីរ៉េត លែងលះជាមួយស្វាមី ខណៈគាត់ព្យាយាមមើលមុខរបស់នាងជាលើកដំបូង នោះគឺរយៈពេល ៣០ ឆ្នាំក្រោយ ពីការរៀបការ ។
ស្រ្តីជាភរិយាម្នាក់ មកពីប្រទេសចិន ប្រកាសលែងប្តី បន្ទាប់ពីមានមន្ទិលសង្ស័យថា ស្វាមីរបស់ខ្លូន និយាយពាក្យថា លែងគ្នា អូនស្រឡាញ់បង និង អត់ទ្រាំ ទៅកាន់ដៃគូស្នេហាថ្មីតាមរយៈទូរស័ព្ទ ខណៈពេលពាក្យទាំងនេះ ត្រូវបាននិយាយដដែលៗជាច្រើនដង ដោយសត្វសេករបស់ខ្លួន៕
លោក Wang Yueting វ័យ ៥៦ ឆ្នាំមកពីប្រទេសចិន ប្រពន្ធសុំលែង ខណៈគាត់លក់របររបស់មានតម្លៃ ដើម្បីធ្វើការគាំទ្រ និងផ្សព្វផ្សាយដល់កម្មវិធីប្រកួតកីឡាអន្តរជាតិ កាលពីឆ្នាំ ២០០៨ ( 2008 Beijing Olympics ) ។
លោកស្រី Eliza Barbu វ័យ ៧០ ឆ្នាំ បានលែងស្វាមីរបស់ខ្លួន ក្រោយពីរៀបការជាមួយគ្នាបាន ៥០ ឆ្នាំ ខណៈស្វាមីខ្លួន បានយកលុយចូលនិវត្តន៍ ទៅចំណាយលើការចិញ្ចឹមសត្វឆ្កែវង្វេងដល់ទៅ ២០ ក្បាល ដែលមានពេលខ្លះទុកអោយគាត់អត់អាហារក៏មាន៕
ដោយ ៖ រិទ្ធីប្រភព ៖ online