បរទេស៖ យើងដឹងហើយថា ប្រាក់ចំណូលរបស់នាយកប្រតិបត្តិគឺទទួល បានពីប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់ភាគរយនៃ ប្រាក់ភាគហ៊ុនជាដើម ។ ហេតុដូចនេះប្រសិនបើក្រុមហ៊ុនរីកចម្រើនខ្លាំង ប្រាក់ចំណូលរបស់ពួកគេក៏ទទួលបានខ្ពស់ផងដែរ ។ ខាងក្រោមនេះ ជានាយកប្រតិបត្តិទាំង១០ ដែលមានប្រាក់បៀវត្សរ៍ខ្ពស់បំផុតប្រចាំឆ្នាំ២០១៥៖
១. លោក Charif Soukiជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុន Cheniere Energy របស់សហរដ្ឋអាម៉េរិកត្រូវបានគេចាត់ ទុកថាជានាយកប្រតិបត្តិ ដ៏មានប្រាក់បៀវត្សរ៍ខ្ពស់បំផុត ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់ ពីក្រុមហ៊ុនចំនួន ១៤១.៩៤៩.២៨០ ដុល្លារអាម៉េរិក ។

២. លោក Mario J. Gabelliជាវិនិយោគិនជនជាតិអាម៉េរិក ត្រូវបានគេស្គាល់ថា ជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុន GAMCO Investors ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៨៥.០៤៩.៨០០ ដុល្លារ ។

៣. លោក Lawrence J. Ellisonជាសហគ្រិនអាម៉េរិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Oracle ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុម ហ៊ុនចំនួន ៧៨.៤៤០.៦៥៧ដុល្លារ ។

៤. លោក Leslie Moonves ជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន CBS ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៦៥.៥៨៩.២៤៥ ដុល្លារអាម៉េរិក ។

៥. លោក W. Nicholas Howleyជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃក្រុមហ៊ុន TransDigm Group របស់សហរដ្ឋអាម៉េរិកដែលក្នុង មួយឆ្នាំលោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៦៤.២១៤.៦៥៦ ដុល្លារអាម៉េរិក ។

៦. លោក Don A. Mattrickជានាយកប្រតិបត្តិ ក្រុមហ៊ុនផលិតហ្គេម Zynga ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៥៧.៨១៤.៣៩១ ដុល្លារអាម៉េរិក ។

៧. លោក Richard C. Adkersonជាអនុប្រធានប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Freeport McMoran Copper & Gold របស់សហរដ្ឋអាម៉េរិក ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៥៥.២៦០.៥៣៩ ដុល្លារអាម៉េរិក ។

៨. លោក Jeffrey Weinerជានាយកប្រតិបត្តិបណ្ដាញទំនាក់ទំនងសង្គម LinkedIn ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ ពីក្រុមហ៊ុនចំនួន ៤៩.០៧០.៣៦៤ ដុល្លារអាម៉េរិក ។

៩. លោក Stephen Kauferជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន TripAdvisor របស់សហរដ្ឋអាម៉េរិក ដែលក្នុងមួយឆ្នាំលោកទទួល បានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៣៩.០១៤.២២៧ ដុល្លារអាម៉េរិក ។

១០. លោក Martine A. Rothblatt ជាសហគ្រិន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន United Therapeutics របស់សហរដ្ឋអាម៉េរិកដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៣៨.២១៨.២៥៥ ដុល្លារអាម៉េរិក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល