កាលពីលើកមុន ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាបានដឹង និងទស្សនារួចមកហើយ នូវវីដេអូស្តីពីការធ្វើជាខ្មោច លងបន្លាចនៅក្នុងជណ្តើរយន្តពីសំណាក់ក្មេងស្រីម្នាក់ ទៅលើមនុស្សម្នាទូទៅដែលបានជិះ នៅក្នុងជណ្តើរយន្តនោះ។

អ្វីដែលពួកគេធ្វើនោះ មានគោលបំណង គឺចង់បង្កើតបានជាវីដេអូ ដែលផ្តល់ការសើចសប្បាយដល់អ្នទស្សនា លើភាពភ័យខ្លាចស្ទើរគាំងបេះដូងរបស់អ្នក ដែលត្រូវគេបន្លាចនោះ។ លទ្ធផលដំបូងៗ គឺពិតជាបានដូចបំណងរបស់ពួកគេមែន ពោលពួកគេទទួលបានវីដេអូជាច្រើន ដែលបានធ្វើអ្នកទស្សនាជាច្រើនបានសើចសប្បាយ ដោយមិនមានអ្វីកើតឡើងនោះទេ។

/

ប៉ុន្តែ អ្វីដែលលេងហួសព្រំដែន មិនបានគិតដល់អ្នកដទៃ ក៏មិនបានទទួលលទ្ធផលល្អរហូតនោះដែរ។ វាក៏បានមកដល់ថ្ងៃស៊យ ពោលគឺ ក្មេងស្រីដែលដើរតួជាខ្មោច បន្លាចគេនៅក្នុងជណ្តើរយន្តនោះ ត្រូវបានអ្នកជិះជណ្តើរយន្តនោះ វាយឲ្យសន្លប់ដេកដួលក្នុងជណ្តើរយន្ត ពេលដែលនាងចេញមកបន្លាចគេ។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នាណា ៖

ចងចាំ៖ ការលេងសើច ត្រូវមានព្រំដែនរបស់វា បើហួសព្រំដែនហើយ លទ្ធផល គឺដូចវីដេអូខាងលើនេះមិនខាន៕

ដោយ៖ សិលាវីដេអូ៖ Youtube