បុរសពីរនាក់ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះមួយឯ Colombia ក្រោយពីបានរកឃើញថាបានលេបលុយ 80.000 USD ចូលក្នុងក្រពះ។ ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យពីរនាក់នេះ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះ Medellin ព្រោះតែបានលេបកញ្ចប់លុយតូចៗក្នុងក្រពះ។

លុយដែលគេលេបចូល ក្នុងក្រពះ
បុគ្គលិកការពារសុវត្ថិភាពនៅព្រំដែន បានចាប់អារម្មណ៍ឃើញបុរសពីរនាក់ មានសកម្មភាពប្លែកៗ ជាមួយនឹងអារម្មណ៍ហាក់ដូចជាភ័យខ្លាច ព្រួយបារម្ភរឿងអ្វីមួយ, ហើយបានស្នើសុំឲ្យពួកគេចូលបន្ទប់ត្រួតពិនិត្យតាមរយះម៉ាស៊ីនស្គែនរាងកាយ។ ពេលនោះបុគ្គលិកត្រួតពិនិត្យបានឃើញកញ្ចប់តូចៗមានផ្ទុកលុយនៅក្នុងក្រពះ លើអេក្រង់កុំព្យូទ័រ។
បុរសទាំងពីរនាក់នេះបានសារភាពថា ពួកគេគឺជាអ្នកជំនួញ និងមិនដែលធ្លាប់បានស្គាល់គ្នាពីមុនមកទេ។ អាជ្ញាធរនៅទីនោះបានឲ្យដឹងថា ពួកគេអាចនឹងត្រូវទទួលទោសពីបទលាងលុយកខ្វក់៕
ដោយ៖ សិលាប្រភព៖ k14