គ្រូបង្វឹករបស់ Manchester United លោក Sir Alexferguson ត្រូវបានគេស្គាល់ថាជាអ្នកនិយមចូលចិត្ត នឹង ជំនាញក្នុងការភ្លក់ស្រាម្នាក់ដែរនោះ បានប្រៀបធៀបកីឡាករមួយចំនួនទៅនឹងរស់ជាតិស្រាល្បីៗ ដែលលោកធ្លាប់បានសាក។
ទាក់ទងទៅនឹង Sir Alex ប្រៀបធៀប Ronaldo ទៅនឹងស្រាដែលឆ្ងាញ់បំផុតនោះលោកបាននិយាយថា លោកពិតជានឹកដល់ Ronaldo ខ្លាំងណាស់ក្រុម Manutd ក៏ចង់អោយ Ronaldoត្រឡប់មកលេងនៅ Old Trafford វិញដែរតែយើងនៅមិនទាន់ដឹងច្បាស់នៅឡើយ ។
ចំណែកខាងក្រោមនេះជាចំណាត់ថ្នាក់របស់កីឡាករដែលលោក Sir Alex ប្រៀបធៀបទៅនឹងស្រាល្បីៗ ៖ -Christino Ronaldo ឆ្ងាញ់ដូចជាស្រា Petruv ដែលមានតំលៃរាប់ពាន់ដុល្លារ ។-Ryan Gig ប្រៀបបានទៅនឹងស្រា Port ឆ្នាំ ១៩៧៣ កាន់តែចាស់កាន់តែឆ្ងាញ់ ។

-Fernando Torres ដូចជាស្រា Prosecco គួរអោយចង់ផឹកតែរស់ជាតិមិនសូវល្អ ។
-Michu ស្រាដែលមានតំលៃថោកតែធ្វើអោយអ្នកភ្ញាក់ផ្អើលព្រោះតែគុណភាពនឹងរស់ជាតិ ។-Peter Crouch ដូចស្រាសាំប៉ាញ Nebuchadnezzar រស់ជាតិឆាប់សាំ ។
-Lukas Podolski ស្រា Riesling ដែលមានរស់ជាតិធម្មតាតែគុណភាពល្អនៅថ្ងៃអនាគត ។-Mark Schwarzer ដូចជារស់ជាតិរបស់ Chardonnay ដែលផ្តូរទៅតាមអ្នករហូតតំណក់ចុងក្រោយបង្អស់ ។-Yaya Toure ដូចទៅនឹងស្រា Carbenet Sauvignon គ្រាន់តែបើកគំរបហិតក្លិនប្រហើរតែអ្នកនឹងងើបមកវិញជាមួយនឹងអការឈឺក្បាលយ៉ាងខ្លាំង ។
-Jermain Defoe រស់ជាតិដូចនឹងស្រា Jaegermeister គ្រាន់តែមួយកែវធ្វើអោយអ្នកស្រវឹងពេញមូយថ្ងៃតែម្តង ៕
ដោយ ៖ កុសលប្រភព ៖ k14