ម្ដាយរបស់ក្មេងប្រុសម្នាក់ ភ័យយ៉ាងខ្លាំង និងបានរត់ឡើងទៅកាន់បន្ទប់របស់កូនប្រុសខ្លួន ដោយសារតែស្មានថា គេធ្វើអត្ដឃាត បន្ទាប់ពីបានអានសំបុត្រ ៖ កូនសរសេរសំបុត្រនេះដើម្បីនិយាយពាក្យលាជារៀងរហូត និងអរគុណអ្នកម្ដាយដែលបានផ្ដល់ជីវិតដល់កូន ម្ដាយកុំយំ។

Wesley Walker អាយុ ១៤ឆ្នាំ ត្រូវគ្រូបង្រៀនស្នើអោយសរសេរសំបុត្រលាចុងក្រោយមួយទៅអោយម្ដាយរបស់ខ្លួន ក្នុងឧទាហរណ៍ថា Wesley Walker កំពុងស្ថិតក្នុងករណីមានជម្ងឺ និងមានឱកាសតែប៉ុន្មានម៉ោងប៉ុណ្ណោះដើម្បីសរសេរសំបុត្រ។

width=483

សំបុត្រនេះត្រូវបានពិនិត្យដោយ BBC។ នៅក្នុងសំបុត្រនេះ មានឃ្លាសរសេរថា ៖ កូនសរសេរសំបុត្រនេះដើម្បីនិយាយពាក្យលាជារៀងរហូត និងអរគុណអ្នកម្ដាយដែលបានផ្ដល់ជីវិតដល់កូន ម្ដាយកុំយំ។

Wesley ​បានបន្ថែមថា ៖ កូនដឹងថា កូនមានជម្ងឺនៅក្នុងពេលវេលាដ៏ល្អបំផុតនៃឆាកជីវិត ប៉ុន្ដែ ពេលនេះកូននឹងបានជួបលោកតា និងលោកយាយ។

ក្នុងសំបុត្រ Wesley ក៏បានផ្ដាំថា Wesley នឹងទុកប្រព័ន្ធបញ្ជា និងហ្គេមជាច្រើនអោយពុក ចំណែកអ្វីៗផ្សេងទៀត កូនទុកអោយម្ដាយ។

/

លាសា Discovery Academy នៅ Staffordshire ប្រទេសអង់គ្លេស បានធ្វើការសុំទោស ដោយសារបានស្នើអោយ Wesley Walker សរសេរជាសំបុត្រចុងក្រោយទៅអោយម្ដាយ ក្នុងម៉ោងសរសេរតែងសេចក្ដីច្នៃប្រឌិត។ ការច្នៃប្រឌិតរបស់ Wesley Walker បានធ្វើអោយម្ដាយរបស់ខ្លួន គឺអ្នកស្រីVicki មានការភ័យរន្ធត់ ព្រោះតែស្មានថាកូនរបស់ខ្លួនមានគម្រោងធ្វើអត្ដឃាត។

អ្នកស្រី Vicki Walker ថ្លែងថា ៖ ខ្ញុំយល់ថា សាលាមិនគួរអោយសិស្សសរសេរសំបុត្របែបនេះទេពិសេសគឺនៅពេលវាអាចត្រូវបានគេមើលឃើញថា ជាសំបុត្រមរណៈ។ ខ្ញុំមិនយល់ស្របនឹងគំនិតនេះ។

/

ចំណែក Wesley វិញ យល់ថា វាជាលំហាត់បែបធម្មតា។ សំបុត្រនេះគឺជាប្រភេទលំហាត់ច្នៃប្រឌិតមួយនៅសាលា “Discovery Academy” ក្នុងតំបន់ Staffordshire។

អ្នកតំណាងម្នាក់របស់សាលាខាងលើ បានអោយដឹងថា លំហាត់នេះគឺជាផ្នែកមួយរបស់មេរៀនសិល្បៈបង្ហាញមនោសញ្ចេតនា ហើយសិស្សទាំងឡាយនឹងត្រូវបានស្នើអោយសរសេរអំពីអ្វីមួយដើម្បីបង្ហាញពីការដឹងគុណពិសេសរបស់ខ្លួនចំពោះអ្នកដទៃ ជាពិសេសគឺពុកម្ដាយ។

/

សាលា Discovery Academy ក៏បានទទួលស្គាល់ថា Wesley បានយកសំណេរនេះមកអោយគ្រូបង្រៀន ហើយពួកគេក៏សុទ្ធតែយកស្នាដៃនេះទៅអោយពុកម្ដាយរបស់ពួកគេអាន។ ថ្នាក់ដឹកនាំរបស់សាលានេះក៏បានធ្វើការសុំទោសទៅដល់ពុកម្ដាយរបស់សិស្សទាំងអស់ ព្រោះតែបានធ្វើអោយពួកគេព្រួយបារម្ភ ដោយសារភាពច្នៃប្រឌិតដែលមិនចាំបាច់នេះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing