គ្រោះថ្នាក់ ៖ បណ្តាប្រិយមិត្តទស្សនិកជនមួយចំនួន ធ្លាប់បានទស្សនានូវកម្រងឯកសារសត្វមួយចំនួននាពេលកន្លងមកហើយមែនទេ។

ដោយឡែក នាពេលនេះ ទំព័រសារព័ត៌មាន Camnews ​ សូមនាំអារម្មណ៍ទស្សនិកជនទាំងអស់គ្នាងាកក្រឡេកមើលវីដេអូមួយ ដែលវាក៏ជាផ្នែកមួយនៃកម្រងឯកសារសត្វផងដែរ  ពោលគឺ  វីដេអូការវាយប្រហារពីសំណាក់សត្វឆ្លាម ដ៏កាចសាហាវ In Full HD ។

width=484

គួរបញ្ជាក់ផងដែរថា  វីដេអូមួយនេះត្រូវបានថតជាប់ទុកជាកម្រងឯកសារសត្វ  តាមរយៈកាម៉េរ៉ាដែលបានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ របស់ពិភពលោក  ដែលមានឈ្មោះថា  Phantom ។ ដោយឡែក   បើយោងតាមរបាយការណ៍  ដែលបានផ្តល់ដោយ  ភ្នាក់ងារអធបិតេយ្យភាពដែនសមុទ្រ បានបញ្ជាក់អោយដឹងផងដែរថា ទោះបីវាជាសត្វកាចសាហាវក៏ដោយ ក៏ប៉ុន្តែវាក៏ប្រឈមមុខនឹងគ្រោះថ្នាក់ផ្សេងៗផងដែរ ពោលគឺ ក្នុងអំឡុងរយៈពេលមួយឆ្នាំៗ ឆ្លាមសមុទ្រដែលមានចំនួនចន្លោះពី ៣០ ទៅ៧០ លានក្បាលត្រូវបានតាមប្រមាញ់សម្លាប់ដោយអ្នកនេសាទ។

ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ  ទិដ្ឋភាពរួម ក្នុងការវាយប្រហារពីសំណាក់ឆ្លាមសមុទ្រ  In Full HD   ត្រជាក់ភ្នែកយ៉ាងណានោះ  សូមតាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ  ៖

ដោយ ៖​ រិទ្ធីប្រភព ៖ Spy