ដោយការធ្វេសប្រហែសធ្វើឲ្យមានកំហុសតែបន្តិច អ៊ីតាលីបានបាត់បង់បីពិន្ទុពីដៃ យ៉ាងសោកស្តាយបំផុត។

បើទោះជាត្រូវការចាំបាច់នូវជ័យជំនះជាង ប៉ុន្តែក្រុមជំរើសជាតិអ៊ីតាលី ហាក់ដូចជាមានការលេងយឺតពេលចាប់ផ្តើមប្រកួត។ ប៉ុន្តែបន្តិចម្តងៗ អ៊ីតាលីចាប់ផ្តើមធ្វើការដាក់សំពាធទៅលើក្រូអាត។ ជាក់ស្តែង គ្រាន់តែធ្វើការបង្កើនល្បឿនតែក្នុងរយះពេល15 នាទីចុងតង់ទី1 អ៊ីតាលីក៏រកបានគ្រាប់បាល់នាំមុខមុននៅនាទីទី39 ដោយកីឡាករ Pirlo។

ចូលដល់តង់ទី2 ការប្រកួតហាក់ដូចជាមិនមានក្រុមណាមានប្រៀបជាងក្រុមណាឡើយ ប៉ុន្តែអ៊ីតាលីមានការគ្រប់គ្រងបាល់បានច្រើនជាង។ កត្តានេះបានធ្វើឲ្យគោលដៅដែលចង់បានបីពិន្ទុរបស់ក្រុមជំរើសជាតិនឹងបានសំរេចទៅហើយ ប៉ុន្តែដោយសារតែការធ្វេសប្រហែសធ្វើឲ្យមានកំហុសរបស់ខ្សែការពារ ក្រូអាតក៏រកគ្រាប់បាល់ស្មើបានសំរេច។

/

អ៊ីតាលីធ្លាក់ចូលក្នុងតំបន់គ្រោះថ្នាក់

លទ្ធផល 1-1 នេះបានធ្វើឲ្យអ៊ីតាលីនឹងជួបការលំបាកយ៉ាងខ្លាំងក្នុងការដើរឆ្ពោះទៅមុខទៀតនៅវគ្គជំរុះ1/4 ក្រុមចុងក្រោយ ក្នុងពេលដែលក្រូអាតមានលទ្ធភាពច្រើនជាងក្នុងការប្រកួតចុងក្រោយក្នុងពូល C នេះ៕

Video Highlight Goals Italy Vs Croatia

លទ្ធផល៖ អ៊ីតាលី-ក្រូអាត (1-1)រកបានគ្រាប់បាល់៖ Pirlo 39' - Mandzukic 72'កីឡាករចូលប្រកួត៖

/

ដោយ៖ ណាណូប្រភព៖ 24h