អង់គ្លេស៖ បើតាមការអោយដឹងពីលោក Richard Overton មានវ័យ​ ៥៥ ឆ្នាំ ជាបណ្ឌិតវិស្វករនៃប្រទេសអង់គ្លេស បានអោយដឹងកាលពីចុងសប្ដាហ៍នេះថា​ ​ថ្មីៗនេះ ប្រពន្ធរបស់គាត់បានរកឃើញ ល្បាប់ភក់បាតសមុទ្រជាច្រើន ដែលមិនដឹងធា្លក់ពីណា មកគរជាច្រើនដុំក្នុងសួនច្បារមុខផ្ទះរបស់គាត់។width=455

ចំណែកនាង Steven Belton ដែលជាអ្នកជិតខាងលោក​ Richard ក៏បាននិយាយថា នាងក៏បានឃើញ ដុំល្បាប់ភក់ជាច្រើនដុំ ដែលរាយប៉ាយក្នុងសួនច្បារមុខផ្ទះរបស់នាងដែរ។ តាមការវិភាគមនុស្សមួយចំនួនបាន និយាយថា វាជាដុំភក់ដែលធ្លាក់ពីភពផ្សេង (លើមេឃ)។width=455ប៉ុន្ដែបើតាមការវិភាគរបស់អ្នកវិទ្យាសាស្រ្ដ បានអះអាងថា ល្បាប់ភក់ទាំងអស់នេះ គឺកើតឡើងដោយសារខ្យល់ព្យុះ (tornado) បក់នាំយកពីតំបន់សមុទ្រ Clevedon ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេស អង់គ្លេស។ ល្បាប់ភក់នេះ មានឈ្មោះថា ល្បាប់ភក់បាតសមុទ្រ(Seaweed Slime) ។ អ្នកវិទ្យាសាស្រ្ដ បានបន្ដថា ល្បាប់ភក់នេះមានជីវជាតិអំណោយផលដល់ដំណាំមួយចំនួន ដូចជា ធូរ៉េន និងសាវម៉ាវជាដើម៕

 

ដោយ៖ សីហាប្រភព៖ mirror