ព័ត៌មានអន្តរជាតិ ៖   បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាព្រឹកមិញនេះ  បានបញ្ជាក់អោយដឹងថា ស្រ្តីម្នាក់បានផ្តល់កំណើត  ដល់កូនរបស់ខ្លួននៅលើអាកាស   ពោលគឺនៅលើយន្តហោះតែម្តង ស្របពេលដែលជើងហោះហើរ ហោះពីប្រទេសរុស្ស៊ី  ទៅប្រទេសអាមេនី  ហើយទារកតូចរកនោះ ត្រូវបានរកអោយឃើញថា  បានដាក់ឈ្មោះតាមស្រ្តីម្នាក់ដែលជាអ្នកបំរើការលើយន្តហោះនោះ  ស្របពេលដែលនាងជួយសម្រាលគេចេញមក។

width=469

លើសពីនេះទៅទៀត  បើយោងតាមសម្តីស្រ្តី ដែលជាអ្នកបំរើការលើយន្តហោះ  ក៏ដូចជា ជាអ្នកជួយសម្រាលទារកតូចនោះ  Asmik Gevondyan បាននិយាយបញ្ជាក់អោយដឹងថា ៖ នាងកត់សំគាល់ឃើញថា   ស្រ្តីដែលជាអ្នកដំណើរវ័យ ៣១ ឆ្នាំ  មានឈ្មោះថា Armina Babayanមានអារម្មណ៍មិនសូវស្រួល   ស្របពេលដែលបែកទឹកភ្លោះផងនោះ ពួកយើងទាំងអស់គ្នាដែលជាអ្នកបំរើការលើយន្តហោះនេះ ក៏បានប្រឹងប្រែងអោយអស់ពីលទ្ធភាពក្នុងការជួយសម្រាលស្រ្តីរូបនោះ។

គួររំឭកផងដែរថា  ស្រ្តីដែលជាម្តាយនិងកំពុងតែពរពោះរូបនោះ  បានបញ្ជាក់ថា នាងទើបតែទៅពិនិត្យផ្ទៃពោះតែប៉ុណ្ណោះ  ហើយមិនមានភាពមិនប្រក្រតីណាមួយកើតឡើងនោះទេអ្វីដែលមិននឹកស្មានដល់នោះគឺថា នាងទើបតែពរពោះបាន ៦ ខែកន្លះតែប៉ុណ្ណោះ៕

ដោយ ៖ ពិសីប្រភព ៖ ស្កាយ