យល់ដឹង៖ តាមការអោយដឹងពីវិទ្យាស្ថានស្រាវជ្រាវ Commonwealth Scientific ទីក្រុង Canberra ប្រទេសអូស្រ្ដាលី  កាលពីពេលថ្មីៗនេះថា​  អ្នកវិទ្យាសាស្រ្ដ បានស្រាវជា្រវឃើញរកថា វាមានរុក្ឋជាតិប្លែកៗជាច្រើន ដែលបាននឹងកំពុងដុះហូរហែរ ក្នុងតំបន់ដែលមានអាកាសធាតុក្ដៅបំផុតក្នុងពិភពលោក ជាក់ស្ដែង ដូចជាតំបន់វាលខ្សាច់ ក្នុងប្រទេសអាហ្វ្រិកជាដើម។

width=453

លោក  Randall Donnohue និងក្រុមការងារ  ដែលមកពីវិទ្យាស្ថានខាងលើ បាននិយាយថាយោងតាមផ្កាយរណប ដែលបានសិក្សា​ពីឆ្នាំ ​១៩៨២- ២០១០ និងមកដល់ពេលបច្ចុប្បន្ន គេសម្គាល់ឃើញថា មានរុកជាតិជាច្រើនប្រភេទ (គេមិនទាន់បានប្រាប់ឈ្មោះអំពីរុក្ឋជាតិ)បានដុះក្នុងតំបន់ ដែលមានអាកាសធាតុក្ដៅបំផុត ដែលនេះ វាជារឿងមួយ មានលក្វណៈប្លែកបំផុត និងកម្រជួបប្រទះណាស់។

width=451

ការសិក្សាតាមផ្កាយរណប បង្ហាញពីតំបន់ដែលមានរុក្ឋជាតិដុះលោក​ Randall បានបញ្ចាក់ទៀតថា ក្រៅពីតំបន់វាលខ្សាច់ ប្រទេសអាហ្វ្រិក គេក៏នូវមានឃើញដើមរុក្ឋជាតិដុះ ក្នុងតំបន់ក្ដៅមួយចំនួនទៀត ដូចជា អាមេរិកខាងជើង តំបន់បូព៌ាកណ្ដាលនិងតំបន់ហ៊ុំព័ទអូស្រ្ដាលីផងដែរ។លោក Randall បាននិយាយ ដោយការងឿងឆ្ងល់ថា កាបូនឌីអុកស៊ីត ជាអ្នកបង្កអោយមានការកើតឡើងកំដៅ តែវាក៏ហាក់បីដូចជា ធ្វើអោយរុក្ឋជាតិអាចដុះឡើងក្នុងតំបន់ក្ដៅទៅវិញ។   ​ (Carbon dioxide causes temperatures to rise but it also vital for plant growth) ៕

ដោយ៖ នារីប្រភព៖ research