អន្តរជាតិ ៖ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សហរដ្ឋអាមេរិក គឺមានព្រឹត្តិការណ៍មួយចំនួនដែលបានធ្វើអោយពិភពលោក ងាកទៅចាប់អារម្មណ៍រួមមានដូចជា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ស្របពេលដែលលោក Obama បានជាប់ឆ្នោតក្នុងអណិត្តិទី ២ នឹងរឿងមួយផ្សេងទៀត នោះគឺ គ្រោះធម្មជាតិព្យុះ Sandy ដែលបានធ្វើអោយសហរដ្ឋអាមេរិកទាំងមូល ទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលបានសម្លាប់ជីវិតមនុស្សរាប់រយនាក់ និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន អស់ជាច្រើនម៉ីនដុល្លារ។

គួររំឭកផងដែរថា បើយើងងាកក្រឡេកមកមើលទំព័រសារព័ត៌មានបរទេស rocketnews24 ក៏បានចេញផ្សាយទាក់ទិននឹងគ្រោះធម្មជាតិនេះដែរ នោះគឺ នាយក (CEO) របស់ធនាគារ Solfbankប្រទេសជប៉ុន បានបរិច្ចាគថវិកាជាង ៥០០,០០០ ដុល្លារ ដល់ជនរងគ្រោះក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការជួយសង្គ្រោះជនរងគ្រោះ ក៏ដូចជា ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងៗទៀត ក្រោយពីប្រទេសនេះ បានជូបនូវគ្រោះធម្មជាតិដ៏អាក្រក់ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នាប៉ុន្មានទសវត្សចុងក្រោយនេះ ពោលគឺ គ្រោះធម្មជាតិព្យុះ Sandy នេះតែម្តងដែលបានកើតឡើង កាលពីអំឡុងចុងខែតុលា មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ៕
ដោយ ៖ រិទ្ធីប្រភព ៖ rocketnews24