បាងកក ៖ បើតាមប្រភពសារព័ត៌មានបរទេសដែលបានចេញផ្សាយនា 2 ទៅ 3 ម៉ោងមុននេះបានអោយដឹងថា  មានអគ្គីភ័យមួយបានឆាប់ឆេះនៅក្នុងក្លឹបរាត្រីមួយកន្លែង​  ពោលគឺនៅ Phuket ប្រទេសថៃ  ដែលបានបណ្តាលអោយជនបរទេស  4 នាក់បានស្លាប់បាត់បង់ជីវិត។

/

គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍ក្នុងស្រុកបានអោយដឹងថា ឧបទ្ទេវហេតុអគ្គីភ័យឆាប់ឆេះក្លឹបរាត្រីមួយនេះ បានកើតឡើង កាលពីព្រឹកព្រលឹមថ្ងៃសុក្រនេះ ពោលគឺ ព្រឹកមិញនេះតែម្តងដែលបានបណ្តាលអោយជនបរទេស  4  រូបបានស្លាប់  នឹងមនុស្ស  20  នាក់ផ្សេងទៀតបានរងរបួស ។

/

លើសពីនេះទៅទៀត បើយោងតាមសម្តីអាជ្ញាធរប្រចាំការនៅក្នុងតំបន់នោះបានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន AFP បានអោយដឹងថា មកទល់នឹងពេលនេះ  សាកសពជនបរទេសទាំង 4  នាក់នោះមិនទាន់បានបញ្ជាក់អត្តសញ្ញាណ នៅឡើយទេ ​ ហើយបើនិយាយពីមូលហេតុ  ដែលបណ្តាលអោយកើតមានឡើងនូវអគ្គីភ័យនោះវិញ  ត្រូវបានគេអះអាងជាជំហានដំបូង  អាចបណ្តាលមកពីខ្ទុះស្សេខ្សែភ្លើង។

/

គួររំឮកផងដែរថា ក៏មានការបញ្ជាក់អះអាងពីមន្ទីរពេទ្យនៅក្នុងតំបន់នោះផងដែរ ដោយពួកគេបាននិយាយបញ្ជាក់ថា  ក្នុងចំណោមអ្នករងរបួសទាំង 20 នាក់   ក្នុងនោះមានទាំងជនបរទេស  នឹងជនជាតិថៃផងដែរ  ក្រោយពីពួកគេត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យភ្លាមៗ  បន្ទាប់ពីអគ្គីភ័យបានឆាបឆេះក្លឹបកំសាន្តដែលមានឈ្មោះថា Tiger Pub ៕

/

/

ដោយ ៖ រិទ្ធីប្រភព ៖ relax