ស្តុកខូម៖ ប្រធានាធិបតី អាម៉េរិក បារ៉ាក់ អូបាម៉ា បានថ្លែងការណ៍ រួមជាមួយ នាយករដ្ឋមន្រ្តី ស៊ុយអ៊ែតបញ្ជាក់ពីការអស់សង្ឃឹម បើសិនជាអន្តរជាតិគ្មានវិធានការណ៍ណាមួយ ចំពោះការប្រើអាវុធគីមី របស់រដ្ឋាភិបាលស៊ីរី។

យោងតាមសារព័ត៌មានរបរទេសនៅថ្ងៃព្រហស្បត្តិ៍ ទី៥ ខែ កញ្ញា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា អូបាម៉ាបានធ្វើ ដំណើរ ទស្សកិច្ចជាផ្លូវការទៅ  កាន់ប្រទេស  ស៊ុយអ៊ែត រយៈពេលពីរថ្ងៃ ដែលនេះ   ផ្នែកមួយនៃការ ស្វែងរកសំឡេង គាំទ្រ ពីអន្តរជាតិ សម្រាប់ប្រតិ្តបតិការ យោធាទៅលើស៊ីរី។

ទន្ទឹមគ្នានេះដែរ លោក អូបាម៉ា   បានធ្វើសេចក្តីថ្លែងការណ៍ រួមជាមួយ នាយករដ្ឋមន្រ្តីស៊ុយអ៊ែត ទីក្រុងស្តុកខូម ថា អន្តរជាតិបានដាក់ឱសានុវាទ ទៅកាន់ស៊ីរីរូចរាល់ហើយខណៈដែលពិភពលោកកំពុងស្ថិតក្នុងការគំរាមគំហែង បើ សិនជាអន្តរជាតិគ្មាន វិធានការណាមួយឆ្លើយតបទៅនឹងការគ្រប់គ្រងអាវុធគីមីរបស់ស៊ីរី ដែលវាត្រូវបានហាមឃាត់ នៅក្នុងច្បាប់អន្តរជាតិ បើទោះបីស្ថិតនៅក្នុង លក្ខខណ្ឌសង្គ្រាមយ៉ាងណាក្តី។

លោក អូបាម៉ា បានបញ្ជាក់ថាអន្តរជាតិមិនគួរនៅស្ងៀម ចំពោះការតបតទៅកាន់រដ្ឋាភិបាលស៊ីរីដែលបានប្រើអាវុធគីមីលើប្រជាពលរដ្ឋរបស់ខ្លួនលើសពីនេះ លោក អូបាម៉ា បានសន្យាថា ប្រតិបត្តិការយោធាលើស៊ីរី និងមិនកំហុស ឆ្គងដូច សង្គ្រាមនៅអ៊ីរ៉ាក់នោះទេ ៕

Photo