ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាយើងកំពុងតែទទួលរងនូវភ្លៀងធ្លាក់ដ៏ជោកជាំដែល
បណ្តាលអោយមានជាទឹកលិចដល់ខេត្តមួយចំនួននោះមកនៅក្នុងប្រទេសប៉ាគីស្ថានឯណ្ណោះ
វិញក៏មាននូវស្ថានភាពដូចគ្នានៅប្រទេសកម្ពុជាយើងដែរដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងដែល
បណ្តាលជាទឹកជំនន់ហើយបានធ្វើអោយប្រជាជនប៉ាគីស្ថានស្លាប់ចំនួន២៦៦នាក់នេះបើតាម
សំដីរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប៉ាគីស្ថានកាលពីថ្ងៃអង្គារ។

ក្នុងចំណោមអ្នករងគ្រោះទាំងអស់មានកុមារចំនួន ៣៤នាក់ និងស្រ្តី៥៩នាក់ មិនតែប៉ុណ្ណោះ
មនុស្ស ៥.៣លាននាក់ត្រូវបានប៉ះពាល់ដោយសារទឹកជំនន់នេះ ហើយផ្ទះ ១.១៩លានខ្នង
ត្រូវបានបំផ្លាញ។

បន្ថែមពីលើនោះទៀតទឹកជំនន់ត្រូវបានគ្របដណ្តប់ទៅលើដីជាង ៤.៥លានហិចតា ហើយ
ដំណាំ ៨០ភាគរយត្រូវបានបំផ្លាញ។ ជំនួយក៏ត្រូវបានទទួលជាបន្តបន្ទាប់ផងដែរ, កាលពីថ្ងៃ
ចន្ទ័ប្រទេសចិនបានផ្តល់ជំនួយសង្គ្រោះចំនួន ៥០,០០០ដុល្លាតាមរយះស្ថានកុងសុលរបស់
ខ្លួននិងបានសន្យាផ្តល់ទឹកប្រាក់៤.៧លានដុល្លាទៀតដើម្បីជួយសង្គ្រោះដល់តំបន់រងគ្រោះ។
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ក៏បាននិយាយផងដែរកាលពីថ្ងៃអាទិត្យថានិងផ្តល់ជំនួយ១០០លាន
ដុល្លាដល់ប្រទេសប៉ាគីស្ថាន៕
ប្រភព៖ cnn
ដោយ វឌ្ឍនា