ដើម្បីបង្កើនចំនួនលក់ចេញនៅក្នុងទីផ្សារដ៏ធំបំផុតក្នុងពិភពលោក (ប្រទេសចិន) ថ្មីៗនេះក្រុមហ៊ុន Yamaha បានបញ្ចេញម៉ូតូប្រភេទ YB125SP ថ្មីបំផុតរបស់ខ្លួន ដែលមានតម្លៃត្រឹមតែ ១,០០០ដុល្លារប៉ុណ្ណោះ។

Yamaha YB125SP ត្រូវបានផលិតនៅប្រទេសចិន
ម៉ូដែលម៉ូតូធុនតូចនេះ ត្រូវបានផលិតឡើងក្នុងរោងចក្រមួយនៅតំបន់ Chongqing ប្រទសចិន ក្នុងបំណងជួយអោយក្រុមហ៊ុនរបស់ជប៉ុនមួយនេះ អាចបង្កើនការលក់ចេញនៅក្នុងទីផ្សារដែលខ្លួនធ្លាប់លក់ម៉ូតូបាន ១៤លានគ្រឿងក្នុងមួយឆ្នាំៗ។
YB125SP មានលក្ខណៈស្រដៀងនឹងម៉ូដែល YB125 ដោយមានការផ្លាស់ប្ដូរតិចតួច ដើម្បីអោយសមស្របនឹងទីផ្សារប្រទេសចិន ក្នុងនោះមាន ដូចជាកែបសម្រាប់មនុស្សពីរនាក់ គូថដែកខាងក្រោយ ដើម្បីអោយងាយស្រួលដឹកទំនិញ ជាដើម។

Yamaha YB125 E
ចំណែកម៉ូដែល YB125 ផលិតនៅជប៉ុនវិញ មានប្រវែងបណ្ដាយ ១.៩៩០មម ទទឹង ៧៤៥មម និងកំពស់ ១.០៥០មម។ Yamaha YB125 មានទម្ងន់សរុប ១១៧គីឡូក្រាម។
ក្រុមហ៊ុនជប៉ុន គ្រោងនឹងលក់ម៉ូតូធុន YB125SP ចំនួន ១០០,០០០គ្រឿងក្នុងមួយឆ្នាំៗ នៅប្រទេសចិន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE