អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស កាលពីពេលកន្លងទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា តារាសម្តែងប្រុស គឺលោកChanning Tatum បានជាប់ជាបុរសស៊ិចស៊ីជាគេប្រចាំឆ្នាំ ។


គួរបញ្ជាក់ផងដែរថា ការលើកឡើងបែបនេះ អាចធ្វើទៅបាន ក៏ដោយសារតែមានការប្រកាសជាផ្លូវការពីទស្សនាវដ្តី People កាលពីថ្ងៃពុធ។ លើសពីនេះទៅទៀត បើយើងងាកក្រឡេកទៅមើល លោក Channing Tatum ទើបតែមានវ័យ ៣២ ឆ្នាំ មានស្រុកកំណើតនារដ្ឋ Alabamaសហរដ្ឋអាមេរិក ស្របពេលដែលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Channing Tatum ក៏កំពុងតែមានជីវិតជោគជ័យទាក់ទិនទៅនឹងវិស័យសិល្បៈ ខណៈពេលដែលខ្សែភាពយន្តបែបបាញ់ប្រហាររបស់លោកដែលមានចំណងជើងថា G.I. Joe The Rise of Cobra ទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងអំឡុងឆ្នាំ ២០០៩ ៕
ដោយ ៖ ពិសីប្រភព ៖ Happening