(សុខភាព)៖ កាហ្វេ តែ ទឹកក្រូច ការជក់បារី ទឹកផ្លែឈើមានជាត់អាស៊ីត ថ្នាំមួយចំនួន និងអាហារមានជាតិពណ៌ខ្លាំង អាចបន្សល់ស្នាម ប្រឡាក់លើធ្មេញដ៏សស្អាតរបស់អ្នក។

ទន្តបណ្ឌិត រ៉ូជើរ ឡេវីន (Roger P. Levin) និយាយថា ធ្មេញរបស់យើងមិនមែនមានពណ៌សស្គុសតែម្តងនោះទេ។ ពណ៌ធម្មជាតិរបស់ ធ្មេញគឺពណ៌លឿងតិចៗ។ ប៉ុន្តែនៅពេលដែលអ្នកកាន់តែធំ ធ្មេញរបស់អ្នកក៏កាន់តែមានពណ៌ដិតជាងមុន។ ផ្ទៃខាងលើនឹងសឹកទៅតាម ពេលវេលា ហើយផ្ទៃខាងលើនោះងាយនឹងស្រូបយកពណ៌អាហារ។ ស្នាមក៏តោងជាប់នឹងធ្មេញ ហើយក្រមធ្មេញក៏​បានកើត​លើនិងនៅ ចន្លោះធ្មេញ។

ដំណឹងល្អសម្រាប់លោកអ្នក គឺស្នាមប្រឡាក់ទូទៅ (ដូចជាស្នាមបណ្តាលមកពីកាហ្វេនិងបារី) អាចបំបាត់បានដោយការប្រើវិធីជំនាញ ដូចខាងក្រោម៖

ដុសធ្មេញក្រោយពេលញ៉ាំអាហារ៖ ប្រសិនបើអ្នកលាងសម្អាតធ្មេញរបស់អ្នកជាប្រចាំ អ្នកនឹងមានឱកាសច្រើនក្នុងការ ការពារធ្មេញ របស់អ្នកពីការមានស្នាម ។

ប្រើម្សៅមេ៖ លាយម្សៅមេជាមួយនឹងទឹក hydrogen peroxide ឱ្យល្មមដើម្បីប្រើដូចជាថ្នាំដុសធ្មេញ ដើម្បីដុសសម្អាតស្នាមលើធ្មេញ។ អ្នកមិនត្រូវប្រើ peroxide ច្រើនពេកនោះទេ ព្រោះវាអាចធ្វើឱ្យរលាក។

ជ្រើសរើសទឹកខ្ពុរមាត់៖ ទឹកខ្ពុរមាត់គ្រប់ប្រភេទសុទ្ធតែល្អសម្រាប់ការខ្ពុរមាត់ ប៉ុន្តែខ្ពុរមាត់ដែលមានអង់ទីប៊ីយ៉ូទិច នឹងជួយលាងសម្អាត ស្នាមនៅលើធ្មេញ។

ប្រើថ្នាំដុសធ្មេញធ្វើឱ្យធ្មេញស៖ ពេទ្យធ្មេញ ធ្លាប់ហាមមិនឱ្យប្រើផលិតផលធ្វើឱ្យធ្មេញសដែលអាចរកទិញបានដោយ គ្មានវេជ្ជបញ្ជា ព្រោះវាមានផ្ទុកសារធាតុសំណឹកខ្លាំងដែលធ្វើឱ្យ សឹកកាចាធ្មេញរបស់អ្នក។ បច្ចុប្បន្នក្រុមហ៊ុនមានការវិវឌ្ឍន៍ជាងមុនក្នុងការប្រើ peroxide ជំនួសសារធាតុសំណឹក ដែលជួយធ្វើឱ្យធ្មេញរបស់អ្នកសជាងមុនក្រោយពេលដុសធ្មេញរូច។

ខាត់ធ្មេញថ្នមៗ៖ វាដូចជាផលិតផលសារធាតុសំណឹកដែរ វាអាចយកមកខាត់កាចាធ្មេញបាន។ ប៉ុន្តែការខាត់ខ្លាំងពេកអាចធ្វើឱ្យ ប៉ះពាល់ដល់ផ្នែកខាងក្នុងដែល ធ្វើឱ្យធ្មេញអ្នកកាន់តែអាក្រក់មើល។

សាកល្បងក្រដាស់បិតធ្មេញ៖ ផលិតផល ទាំងនេះដូចជាបង់ស្អិតយ៉ាងដូច្នោះដែរ ប៉ុន្តែវាធ្វើឡើងតម្រូវទំហំធ្មេញរបស់អ្នក។ វេជ្ជបណ្ឌិត ឡតឌីង និយាយថា វាប្រើ peroxide ឱ្យនៅលើធ្មេញក្នុងរយៈពេលយូរជាងថ្នាំដុសធ្មេញ ដូច្នេះវានឹងធ្វើឱ្យធ្មេញរបស់អ្នកកាន់តែស៕

/

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី