ក្រុមហ៊ុន Redmi គ្រោងនឹងចេញលក់នូវទូរសព្ទសម្រាប់លេងហ្គេមរបស់ខ្លួន នៅក្នុងខែនេះ ។ យោងតាមប្រភពនានាពីប្រទេសចិន ទូរសព្ទសម្រាប់លេងហ្គេមម៉ូដែលដំបូងនេះ នឹងបំពាក់ដោយអេក្រង់ E4 AMOLED របស់សាំសុង ភ្ជាប់នឹងកម្រិត Refresh 144Hz ។

/

ចំណែកផ្នែកខាងក្នុងវិញ ទូរសព្ទម៉ូដែលនេះ ត្រូវបានគេលាន់មាត់តគ្នាថា បំពាក់ដោយបន្ទះឈីប Dimensity 1200 ហើយនឹងមានតម្លៃធូរថ្លៃគួរឱ្យភ្ញាក់ផ្អើល ។ ទូរសព្ទនេះផងដែរ នឹងត្រូវបំពាក់ថ្ម 5000 mAh និងកម្រិតសាកថ្មលឿន (67W fast charging) ។

អ្វី ដែលធ្វើអោយទូរសព្ទនេះ ក្លាយជាម៉ូដែល អាចលេងហ្គេមបាននោះ គឺប៉ូតុង shoulder keys ដែលក្រុមផលិតរបស់ Redmi ខ្ចីពីទូរសព្ទ Black Shark division ដែលជាប្រេនរបស់ Xiaomi ។

តម្លៃ ដែលនឹងត្រូវដាក់លក់ គឺ ៣០៥ ដុល្លារអាមេរិក  ។ ថ្វីបើវាជាតម្លៃមួយ ធ្វើឱ្យរង្គោះរង្គើទីផ្សារស្មាតហ្វូនទៅប្រទេសចិនក្ដី ក៏យើងអាចរំពឹងផងដែរថា ទូរសព្ទម៉ូដែលនេះ នឹងលក់ក្នុងតម្លៃថោកគួរឱ្យភ្ញាក់ផ្អើលទូទាំងសកលលោក ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA