អ្នកទាំងអស់បានស្គាល់រួចមកហើយថា BMW គឺជាម៉ាករថយន្តដ៏ទំនើប និង ល្បីនៅទូទាំងពិភពលោក។​ បច្ចុប្បន្ននេះ BMW មិនត្រឹមតែផលិតនូវរថយន្តទំនើប ប៉ុណ្ណោះទេ  ក្រុមហ៊ុនក៏បានផលិតនូវ ម៉ូតូ BMW F 800 ស៊េរីថ្មី ឆ្នាំ២០១៤ ដ៏ប្រណិតជាប្រភេទម៉ូតូធំដែលទទួលបាននូវការទាក់ទាញយ៉ាងខ្លាំង មិនខុសរថយន្តទំនើបនោះទេ។

ម៉ូតូ BMW F 800 ម៉ូដែលថ្មី ដ៏ស្រស់ស្អាតនេះ  ត្រូវបានរចនាម៉ូដឡើង  មានរាងធំមាំ ខ្ពស់និង  ខុសប្លែកពីប្រភេទម៉ូតូធំផ្សេងៗ ទាំងរូបរាង និង គុណភាព។ ម៉ូតូ BMW F 800 ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង  ពីសំណាក់អ្នកប្រើប្រាស់ និង  ស្រលាញ់ម៉ូតូ។ ម្យ៉ាងវិញទៀត ម៉ូតូ BMW F 800  បំពាក់មកជាមួយនឹងកំលាំងម៉ាស៊ីន  ៧៩៨សេសេ  មានល្បឿនធន់មាំ បំពាក់ប្រព័ន្ធធុងទឹកត្រជាក់ ការពារម៉ាស៊ីនម៉ូតូ កុំឱ្យក្តៅអាចបើកបរបានគ្រប់សា្ថនភាពផ្លូវ ជិតឆ្ងាយទាំងអស់ បានដោយសុវត្ថិភាព ជាមួយនឹងតំលៃ១៣,៥៥០ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed