ម៉ូតូ KTM 250 XC-F ស៊េរីថ្មី ឆ្នាំ២០១៣ បានផ្លាស់ប្តូរនូវរូបរាងថ្មី ប្លែក ស្រស់ស្អាតជាងមុន ខ្ពស់ ធន់  អាចបើកបរ  បានគ្រប់ស្ថានភាពផ្លូវ។​ ជាពិសេស  សំរាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង ទៅផ្លូវឆ្ងាយ និង ឡើងភ្នំ។

ម៉ូតូ KTM 250 XC-F ថ្មីជាមួយនឹងចង្កៀងបំភ្លឺផ្លូវខាងមុខ  ម៉ាស៊ីន និង  មានបំពាក់ធុងទឹកត្រជាក់ សំរាប់ជួយឱ្យសម្រួលកុំឱ្យម៉ាស៊ីនក្តៅខ្លាំងពេលធ្វើដំណើរឆ្ងាយ។ ជាពិសេសម៉ូតូKTM 250 XC-F បានរចនាម៉ូដឡើង មានកំពស់ខ្ពស់ និង ទម្ងន់ស្រាលជាងមុន ទម្ងន់ម៉ូតូទាំងមូល  មានទម្ងន់ ១០៦គ.ក។ ម្យ៉ាងទៀត ម៉ូតូ  KTM 250 XC-F  អាចផ្ទុក  សំាងបាន ៩,៥លីត្រ និង មានតំលៃ ៨,៤៩៩ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed