ចានបង្គន់ស្រោបមាស ១៨ការ៉ាត ទើបត្រូវបានដាក់ឱ្យភ្ញៀវអង្គុយសាកល្បង នៅក្នុងសារមន្ទីរ Solomon R. Guggenheim នៅញូវយ៉ក អាមេរិក។
នៅលើទំព័រ Twitter របស់ខ្លួន សារមន្ទីរខាងលើក៏បានបង្ហោះរូបថតស្ដីអំពីចានបង្គន់មាស ដែលមានគ្រប់មុខងារ ដូចទៅនឹងចានបង្គន់ធម្មតា។ ចានបង្គន់នេះ ត្រូវបានបង្កើតឡើងដោយជាងចម្លាក់ជនជាតិអ៊ីតាលី ឈ្មោះ Maurizio Cattelan និងត្រូវបានដាក់នៅក្នុងបន្ទប់ទឹកមួយក្នុងចំណោមបន្ទប់ទឹករបស់សារមន្ទីរ។ខាងសារមន្ទីរបានប្រកាសថា “Cattelan បានប្ដូរចានបង្គន់ធម្មតាមួយក្នុងបន្ទប់ទឹក ដោយជំនួសមកវិញនូវចានបង្គន់ស្រោបមាស ១៨ការ៉ាត ដែលប្រើបានដូចធម្មតា ដែលនាំមកនូវឱកាសមួយដល់ភ្ញៀវក្នុងការប្រើប្រាស់របស់ប្រណិតនេះ”។Michael Zall អនុប្រធានគ្រប់គ្រងផ្នែកសកម្មភាពរបស់សារមន្ទីរបានឱ្យដឹងថា ចានបង្គន់នេះ ត្រូវបានដំឡើងតាមវិធីសាមញ្ញ ដោយជាងម្នាក់ដែលគួរជាទីទុកចិត្ត។ប្រែសម្រួល ៖ តារាប្រភព ៖ CNN